នយោបាយ
លោក ពេជ្រ ស្រស់ ៖ បក្សយុវជនកម្ពុជា រៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ បានចំនួន ២៥០ឃុំ-សង្កាត់ហើយ
មកដល់ពេលនេះ គណបក្សយុវជនកម្ពុជា បានរៀបចំសមាសភាពបេក្ខភាពមេឃុំ-ចៅសង្កាត់ចំនួន ២៥០ឃុំ-សង្កាត់ហើយ សម្រាប់ ២២រាជធានី-ខេត្ត ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការដាក់ចេញគោលនយោបាយ ត្រៀមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១នេះ។
លោក ពេជ្រ ស្រស់ បានថ្លែងថា គណបក្សយុវជនកម្ពុជារបស់លោក បានរៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ចំនួន ២៥០ហើយ ក្នុងចំណោមឃុំ-សង្កាត់ ១៦៥២ នៅទូទាំង ២៥រាជធានី-ខេត្ត។ ប្រធានគណបក្សយុវជនកម្ពុជា បានមានប្រសាសន៍ថា «បងប្អូនអាចស្ដាប់ទៅថា តិចម្លេះឯកឧត្ដម ឬក៏តិចម្លេះលោក ពេជ្រ ស្រស់ ប៉ុន្តែបើយើងក្រឡេកទៅក្រោយវិញ គណបក្សយុវជនកម្ពុជា រៀបចំបានតែ ១៩ឃុំទេ អាណត្តិទី ៤ នៃការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់»។
លោក ពេជ្រ ស្រស់ បានអះអាងទៀតថា ការរៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២នេះ មានការកើនឡើងច្រើន បើប្រៀបធៀបនឹងការបោះឆ្នោត កាលពីអាណត្តិទី ៤ កន្លងទៅនេះ ហើយអាណត្តិបន្តបន្ទាប់ទៀត គណបក្សយុវជនកម្ពុជា នឹងដាក់បេក្ខភាពមេឃុំ-ចៅសង្កាត់ ឲ្យគ្រប់ចំនួន ១៦៥២នៅទូទាំង ២៥រាជធានី-ខេត្តតែម្ដង។
សូមជម្រាបថា គោលនយោបាយឃុំ-សង្កាត់ឆ្នាំ ២០២២ របស់គណបក្សយុវជនកម្ពុជា មានចំនួន ៧ចំណុច រួមមាន៖ ទី១. បើកវេទិកាសាធារណៈរៀងរាល់មួយខែម្ដង ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានឃុំ-សង្កាត់។ ទី២. បោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានឃុំ-សង្កាត់។ ទី៣. ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ ដឹកពលរដ្ឋមានជំងឺ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់ បញ្ជូនទៅមន្ទីរពេទ្យ ដោយមិនគិតថ្លៃ។ ទី៤. ចាស់ៗ គ្មានទីពឹងចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ជារៀងរាល់ខែ និងទទួលបានការថែទាំពីរដ្ឋបាលឃុំ-សង្កាត់។
ទី៥. ពង្រឹងការផលិតវិស័យកសិកម្ម ដើម្បីទទួលបានទីផ្សារឲ្យមានតម្លៃខ្ពស់។ ទី៦. បើកវគ្គបណ្ដុះបណ្ដាលពហុជំនាញ ដល់យុវជន ដែលបោះបង់ការសិក្សានៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ឲ្យមានមុខរបរចិញ្ចឹមជីវិតច្បាស់លាស់។ ទី៧. បង្កើតថវិកា ៦០ម៉ឺនដុល្លារអភិវឌ្ឍឃុំ-សង្កាត់ ក្នុងមួយឆ្នាំ និងពង្រឹងការប្រើប្រាស់ថវិកាឲ្យមានតម្លាភាព ដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/12/01-59.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/02-53.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/03-47-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/04-37-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?