Connect with us

នយោបាយ

សម្តេចពិជ័យសេនា ទៀ បាញ់ និង​លោក​ជំទាវ​កិត្តិសង្គ​ហ​បណ្ឌិត ម៉ែន សំអន ទទួល​បាន​ការ​គាំទ្រ​ជា​អនុប្រនគណបក្ស

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើក​សន្និបាត​គណៈកម្មាធិការ​កណ្តាលលើក​ទី៤៣ អាណត្តិទី៥ ដែលមានរបៀបវារៈចំនួន៤ ក្នុងនោះក៏​មានការបោះឆ្នោតជ្រើស​តាំង​អនុប្រធានគណបក្សចំនួន២រូបបន្ថែមផងដែរ ហើយជាលទ្ធផលសំរាប់របៀបវារៈទី១ គឺ​សម្តេច​ពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស និងមានតំណែងជាឧបនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលផងនោះ ត្រូវ​បាន​អង្គ សន្និបាត​បោះ​ឆ្នោតគាំទ្រជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នេះ​បើតាមលទ្ធផល​ពី​សន្និបាត​គណបក្ស​ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់កម្ពុជាថ្មីថា ក្នុងការ​បោះ​ឆ្នោត​ជ្រើស​តាំង​អនុប្រធានគណបក្សចំនួន២រូប មានវត្តមានអ្នកបោះឆ្នោត៧៧២រូប ហើយ​ជា​លទ្ធផល​សន្លឹក​ឆ្នោត​បាន​ការ​ចំនួន​៧៧០សន្លឹក ក្នុងនោះសន្លឹកឆ្នោតយល់ព្រមចំនួន៧៦៦ សន្លឹក មិនព្រមចំនួន១សន្លឹក និងអនុប្បវាទចំនួន៣។

បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងឥស្សរជនទាំងពីររូបនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មាន​អនុប្រធាន​ចំនួន៤រូប គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិ​ទី៥ ​នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ មានរបៀបវារៈចំនួន៤រួមមាន: ទី១. ដើម្បីបោះឆ្នោត​ជ្រើស​តាំង​អនុប្រធានគណបក្សចំនួន២ រូបបន្ថែម។ ទី២. ដើម្បីបោះឆ្នោតគាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នា​ពេលអនាគត។ ទី៣. មតិណែនាំរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស ​ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ២០២២ ខាងមុខ និងទី៤. មតិណែនាំ​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣នេះ នឹងរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការ​ចូល​រួម​ពី​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ។

ទោះជាយ៉ាងលទ្ធផល នៃការបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត នៅមិនទាន់បង្ហាញនៅឡើយទេ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២១ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម