Connect with us

នយោបាយ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសំណេះសំណាល និងសួរសុខទុក្ខ សមាជិក-សមាជិកា នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០ ២១នេះ យាងសំណេះសំណាល និងសួរសុខទុក្ខ សមាជិក-សមាជិកា ដែលរចនាសម្ព័ន្ធថ្នាក់ខេត្ត-ស្រុក ឃុំជារចនាសម្ព័ន្ធ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នេះជាខេត្តទី ៣ហើយ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងសំណេះសំណាល និងសួរសុខទុក្ខដល់សមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាធូរស្រាល។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ប្រាប់កម្ពុជាថ្មីថា សមាជិកា-សមា​ជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងខេត្តទាំងនោះ បានទទួលស្វាគមន៍ និងមានការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់ការគាំទ្រការដឹក​នាំ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាពេលបច្ចុបុ្បន្ន និងពេលខាងមុខទៀត។

ចំណែកឯ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានណែនាំដល់សមាជិក-សមាជិកា របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបម្រើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត និងរូបរួមគ្នាស្តារកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញផងដែរ។

ព្រះអង្គម្ចាស់ ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាមរតក ដែលបន្សល់ទុកពីសម្ដេចតា ដោយសម្ដេចតាបានព្រះប្រទាន ដល់សម្ដេចក្រុមព្រះ ហើយសម្ដេចក្រុមព្រះ ក៏បានព្រះប្រទានដល់ព្រះអង្គម្ចាស់ ចក្រាវុធ បន្ត។ ការយាងរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចុះទៅតាមបណ្ដាខេត្តទាំងនោះ ក៏មានគោលបំណងពង្រឹងនូវសាមគ្គីភាព ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេល​ខាងមុខ។

លោក ញឿន រ៉ាដែន បានបញ្ជាក់ថា ការដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងទៅកាន់ខេត្តទាំងនោះ ពុំមែនទៅកៀរគរសមាជិក-សមាជិកា មកគាំទ្រព្រះអង្គ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ តែថាសមាជិក-សមាជិកាទាំងនោះ ជាអ្នកយាងព្រះអង្គទៅ ដើម្បីបង្ហាញការគាំទ្រព្រះអង្គតែម្ដង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤៧ នាទីutes មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម