Connect with us

នយោបាយ

មនុស្សជំនិតលោកកឹម​ សុខា បង្ហាញរូបភាពថ្នាក់ដឹកនាំអតីតបក្សប្រឆាំងកំពុងលេងល្បែងនៅក្នុងកាស៊ីណូ

បានផុស

នៅ

អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ  លោក មុត ចន្ថា និងជាមនុស្សជំនិតរបស់លោក កឹម សុខា ផងនៅថ្ងៃចន្ទនេះ បានបង្ហាញនូវរូបភាព ៣ សន្លឹក ដែលគេស្គាល់ថា ជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ កំពុងលេងល្បែងនៅក្នុងកាស៊ីណូមួយ។ បើតាមលោក មុត ចន្ថា  គឺរូបភាពនេះ គ្មានអ្នកណាកាត់តទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយភ្ជាប់មកនូវរូបភាពផងនោះ លោក មុត ចន្ថា បានសរសេរដោយខ្លីថា៖«សុំចែករំលែកជាសាធារណៈ ដើម្បីឈ្វេងយល់ទាំងអស់គ្នា តែការពិតបង្ហាញច្បាស់ហើយ ព្រោះគ្មាននរណាកាត់តរូបថតទាំងនេះទេ»។

តាមរយៈរូបភាពនេះ បានបង្ហាញថា ទី១. គឺរូបលោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភានៃអតីតគណបក្សសម រង្ស៊ី ហើយបច្ចុប្បន្ន ជាប្រធានស្តីទីគណបក្សភ្លើងទៀន (លេងល្បែងនៅក្នុងកាស៊ូណូណាហ្គា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ជាន់ទី៩) ។ ចំណែក ទី២. គឺជារូបលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី និងទី៣. គឺជារូបលោក ញឹម គឹមញ៉ុល ដែលជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលថ្មីៗនេះ ត្រូវបានបដិសេធការស្នើសុំនីតិសម្ប​ទានយោបាយឡើងវិញជាមួយលោក ជូង ជូងី។ 

 

ជាការកត់សម្គាល់ រូបភាពទាំងនេះ ត្រូវបានបែកធ្លាយជាយូរមកហើយនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែ មកដល់ពេលនេះ ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិទាំងនេះ មិនទាន់បានចេញមកប្រតិកម្ម ឬបកស្រាយយ៉ាងណានៅឡើយទេ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម