Connect with us

នយោបាយ

សម្តេច ហ៊ុន សែន ថា ក្រោយបញ្ចប់សង្រ្គាម កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងគ្រោះមហន្តរាយ

បានផុស

នៅ

មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្រោយពីបញ្ចប់សង្រ្គាម កងទ័ពបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ជាពិសេស គ្រោះមហន្តរាយ និងឆ្លងកាត់ការងារលំបាកជាច្រើន ។ ក្នុងនោះ មានដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ការរលំបាក់អាគារជាដើម ហើយចុងក្រោយនេះ គឺយុទ្ធនាការចាក់វ៉ាក់សាំងប្រជាជនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជាមានមោទនភាព ដែលកងទ័ពរបស់កម្ពុជានាពេលកន្លងមក បានធ្វើកិច្ចការជាច្រើន ស្របជាមួយគោលនយោបាយខឿនការពារជាតិ។ សម្តេច ថា នៅពេលមានតម្រូវការ កងទ័ពបានចូលរួមនៅពេលប្រជាជនជួបការលំបាក កងទ័ពក៏បានចូលរួមជួយប្រជាជនបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ ចំណែក យុទ្ធនាការចាក់វ៉ាក់សាំង មួយចំណែកធំ គឺធ្វើដោយដោយគ្រូពេទ្យកងទ័ព ដែលកិច្ចការទាំងអស់នេះ មិនមែនងាយស្រួលទេ ជាពិសេស នៅពេលមានការបិទខ្ទប់ទីក្រុង  បិទខ្ទប់នៅតំបន់មួយចំនួន ដែលចាំបាច់ប្រើប្រាស់កម្លាំងកងទ័ព ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅកាន់ទីកន្លែងដែលត្រូវសសង្គ្រោះ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើនូវការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយសម្តេចក៏បានផ្ញើនូវការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ នៅលីបង់ នៅអាហ្វ្រិកកណ្ដាល និងនៅម៉ាលីផងដែរ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម