នយោបាយ
គណៈកម្មាធិការនាយកហ្វ៊ុនស៊ិនប៉ិចថា ព្រះអង្គម្ចាស់ ចក្រាវុធ អាចជាប្រធានបក្សបាន ទាល់តែបំពេញគ្រប់លក្ខខណ្ឌសិន
ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អាចក្លាយជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបាន នៅពេលដែលព្រះអង្គម្ចាស់បានបំពេញគ្រប់លក្ខខណ្ឌដូចមានចែងក្នុងច្បាប់ លក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ការលើកឡើងបែបនេះ បន្ទាប់ពីលោកប៉ោ ប៊ុនស្រ៊ឺ អនុប្រធាន និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើលិខិតគាំទ្រ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច យល់ថា ការគាំទ្រនេះ គឺបានឆ្លើយតបទៅនឹងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ដែលបានសម្រេចថា រៀបចំបេក្ខភាពមួយរូបដែលមានលេខរៀងបន្ទាប់ពីសម្តេចក្រុមព្រះ ឬព្រះញាតិវង្សរបស់ព្រះអង្គ ដើម្បីជ្រើសតាំងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។

ជាមួយគ្នានេះ ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា ការគាំទ្រនេះទៀតសោត គឺស្របទៅនឹងយន្តការរបស់គណៈកម្មាធិការនាយកដែលបាន និងកំពុងអនុវត្តសមត្ថកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហានានាក្នុងពេលដែលគណបក្សហ្វ៊ុនស៊ិនប៉ិចគ្មានប្រធានដឹកនាំ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់