Connect with us

នយោបាយ

អភិបាលខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសម្រាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា

បានផុស

នៅ

អភិបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសា​សន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ទាំងសមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសម្រាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រ និងការលើកឡើងដូច្នេះ គឺនៅក្នុងពេលដែលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស៊ាក ឡេង ដែលជាប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន ២២២នាក់ នាសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ។

លោកអភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា៖ «ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៩ សាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០០២ ហើយទទួលបានបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol របស់ចក្រពភអង់គ្លេសក្នុងឆ្នាំ ២០០៧ និងមានចំណេះដឹង វិទ្យាសាស្ត្រនយោបាយ»។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្ដានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយា សម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា។ ជាពិសេស ក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ពោល គឺពិតជាសក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។ នេះបើតាមការអះអាងបន្ថែមរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម