Connect with us

នយោបាយ

គណបក្សហ៊្វុនស៊ិនប៉ិច មានពន្លឺរួបរួមគ្នាឡើងវិញ?

បានផុស

នៅ

គណបក្សហ៊្វុនស៊ិនប៉ិច ស្វាគមន៍ចំពោះអតីតថ្នាក់ដឹកនាំ និងឥស្សរជនរបស់គណបក្ស ដែលមិនសប្បាយចិត្ត និងមានគំនិតខ្វែងគ្នាកន្លងមក វិលមករួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញ ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣០ ខែធ្នូនេះថា អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺលោក ប៉ោ ប៊ុនស្រ៊ឺ កាលពីពេលថ្មីៗនេះ បានទៅក្រាបថ្វាយបង្គំ និងបង្ហាញការគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីដង្ហែព្រះអង្គម្ចាស់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ការបង្ហាញការគាំទ្រនេះ គឺដើម្បីតបស្នងនូវព្រះគុណូបការៈ របស់សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានផ្ដល់ជូនលោក ប៉ោ ប៊ុនស្រ៊ឺ និងចង់បង្ហាញស្វាមីភក្រ្ដ ចំពោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឿន រ៉ាដែន​ បានឲ្យដឹងថា «ហើយឯកឧត្ដម (ប៉ោ ប៊ុនស្រ៊ឺ) បានបោះបង់នូវការខ្វែងគំនិតគ្នាមួយ​ចំនួន ដើម្បីបញ្ចប់ (បញ្ហា) ហើយជាពិសេសថ្វាយបង្គំលោក (ព្រះអង្គម្ចាស់ ចក្រាវុធ) ដង្ហែជាព្រះប្រធានហ្នឹង រហូតដល់អស់ជីវិតតែម្ដង នេះគឺជាសញ្ញាណមួយ ដែលយើងគិតថា ពីមុនមកគឺគាត់តែងតែមិនយល់ចិត្ត ឥឡូវគាត់បានយល់ចិត្ត បានដឹងអំពីព្រះរាជបំណង របស់សម្ដេចក្រុមព្រះ ដែលលោកសព្វព្រះទ័យ ប្រទានគណបក្សហ៊្វុនស៊ិនប៉ិច មកឲ្យបុត្រលោក»។

អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិចដដែល បានបញ្ជាក់ទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាន់នូវគោលជំហរការរួបរួម និងសាមគ្គី ដែលស្របទៅតាមបាវចនា របស់គណបក្ស គឺរួបរួមដើម្បីផ្សះផ្សាជាតិ ជាពិសេសបញ្ហាផ្ទៃក្នុងគណបក្ស។ ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច ក៏ស្វាគមន៍ឥស្សរជន និងអតីតថ្នាក់ដឹកនាំគណបក្ស ដែលកន្លងមកមិនសប្បាយចិត្ត ឬក៏មានគំនិតខ្វែងគ្នា មករួបរួមគ្នាឡើងវិញ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នាពេលខាងមុខ។

ចំណែកឯការិយាល័យ អ្នកនាំពាក្យគណៈកម្មាធិការនាយក ដែលជាក្រុមម្ខាងទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយបានបញ្ជាក់ថា «គណៈកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច មានសេចក្ដីសោមនស្ស និងស្វាគមន៍ដ៏កក់ក្ដៅ ចំពោះថ្នាក់ដឹកនាំគ្រប់ឋានុក្រម នៃគណបក្ស ដើម្បីរួបរួមគ្នា សាមគ្គីជាធ្លុងមួយ ពង្រឹង និងពង្រីកគណបក្ស ដើម្បីរួមចំណែកកសាង និងការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ដោយគ្មានលក្ខខណ្ឌ»។

ជាមួយគ្នានេះការិយាល័យ អ្នកនាំពាក្យគណៈកម្មាធិការនាយក ដែលជាក្រុមម្ខាងទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អាចក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅពេលដែលព្រះអង្គម្ចាស់ បានបំពេញគ្រប់លក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ លក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច។ ត្រង់ចំណុចនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ករណីនេះ គឺគណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំចាត់ចែងតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅមានព្រះជន្មមកម្លេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម