នយោបាយ
លោក គង់ គាំ ថា អ្នកបញ្ឆេះឲ្យមានការតវ៉ា ដើម្បីបង្កជាចលាចលដូចនៅភូមា ចៀសមិនផុតពីការបង្កគ្រោះសម្រាប់អ្នកចូលរួម
អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់ CNRP ដែលត្រូវបានរំលាយដោយតុលាការកំពូលរបស់កម្ពុជា លោក គង់ គាំ បានអះអាងថា មានអ្នកនៅពីក្រោយ បក្សនយោបាយមួយ បានបង្កប់គំនិតបញ្ឆេះការតវ៉ា ជាមួយសាលដីកាតុលាការកំពូល ដែលបានបិទផ្លូវតវ៉ា និងបង្កប់គំនិតបញ្ឆេះ ឲ្យមានការទាមទារឲ្យទម្លាក់ការចោទប្រកាន់ និងលើកលែងទោសចំពោះឧក្រិដ្ឋជននយោបាយ ដើម្បីបង្កជាចលាចលឲ្យដូចនៅភូមា ហើយអ្នកបញ្ឆេះឲ្យមានការតវ៉ាបែបនេះ អាចបង្កគ្រោះ នាំទុក្ខ នាំទោស ចំពោះអ្នកចូលរួម និងអ្នកគាំទ្រចៀសមិនផុតឡើយ។
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក គង់ គាំ លើកឡើងថា ក្នុងតួនាទីជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ លោកតែងបានទទួលសំណួរជាច្រើន ដោយប្រយោលផង និងដោយផ្ទាល់ផង អំពីទំនាក់ទំនងរបស់អតីត CNRP ជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច (មុនរំលាយ) និងអំពីទំនាក់ទំនងសហរដ្ឋអាមេរិក លោកខាងលិចជាមួយកម្ពុជា ពិសេសជាងបួនឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២២) កន្លងមក។ លោកថា ទំនាក់ទំនងបរទេស និងអតីត CNRP (មុនរំលាយ) មានវីដេអូសម្លេងលោក កឹម សុខា និងបទចោទរបស់តុលាការ។ ចំណែកទំនាក់ទំនងបរទេស និងកម្ពុជា ជាងបួនឆ្នាំក្រោយការរំលាយ មានការសម្ពាធ មានទណ្ឌកម្មពីបរទេស ហើយក៏មានអ្នកជាប់ទោសតាមផែនការមាតុភូមិនិវត្តន៍ (៩ វិច្ឆិកា ២០១៩) ផងដែរ។
ដោយឡែកទាក់ទង អំពីបច្ចុប្បន្ន នៃអតីត CNRP លោក គង់ គាំ លើកឡើងថា គ្រប់គ្នាអាចសន្និដ្ឋានបានថា យុទ្ធសាស្ត្រប្រើសមរភូមិក្រៅប្រទេស និងពឹងអន្តរជាតិនោះ ប្រហែលទាល់ច្រកទាំងស្រុងហើយ។ ជាក់ស្ដែង អ្នកនយោបាយ សម រង្ស៊ី និយម និងអ្នកនយោបាយ កឹម សុខា និយម បានសុំសិទ្ធិ និងសុំបង្កើតគណបក្សនយោបាយថ្មីៗ ឬប្រើគណបក្សនយោបាយចាស់ ដើម្បីជាសមរភូមិនៅកម្ពុជាឡើងវិញ។ លោកថា “ក្រុមមេដឹកនាំនយោបាយ (នាងមិនអាចឥតអ្នក) (ដែលចាំព្រះអាទិត្យ ហើយប្រើភ្លើងទៀនសិន) និងមិនទាន់បញ្ជាក់ពីការចូលរួមបោះឆ្នោតច្បាស់លាស់នេះ គឺបានបង្កប់គំនិតបញ្ឆេះការតវ៉ា ជាមួយសាលដីកាបិទផ្លូវតវ៉ា និងបង្កប់គំនិតបញ្ឆេះការទាមទារឲ្យទម្លាក់ការចោទប្រកាន់ឲ្យលើកលែងទោស ចំពោះឧក្រិដ្ឋជននយោបាយ ដែលមានសាលក្រមផ្តន្ទាទោស ដើម្បីបង្កជាចលាចលឲ្យដូចនៅភូមា ហើយស្ថានការណ៍អាចបង្កគ្រោះ នាំទុក្ខនាំទោស ចំពោះអ្នកចូលរួម និងអ្នកគាំទ្រចៀសមិនផុតឡើយ”។
ដោយអរគុណ ២៣ តុលា លោក គង់ គាំ ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានប្រកាសចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ និងអះអាងថា នឹងមិនរត់ចោលសមរភូមិកម្ពុជាឡើយ ហើយគណបក្សឆន្ទៈខ្មែរ ប្រាកដជាទទួលបានអាសនៈទាំងថ្នាក់ក្រោមជាតិ ទាំងថ្នាក់ជាតិ ហើយបន្តបម្រើម្ចាស់ឆ្នោតឲ្យមានទំនាក់ទំនងល្អ ទាំងជាមួយចិន ជាមួយអាមេរិក និងលោកខាងលិច។
ការលើកឡើងរបស់លោក គង់ គាំ ដែលជាអតីតអ្នកនយោបាយជើងចាស់មួយរូបដែរនោះ បើទោះបីជាលោកមិនបានបញ្ជាក់ឲ្យចំឈ្មោះ អ្នកនយោបាយដែលបង្កប់គំនិតបញ្ឆេះឲ្យមានការតវ៉ា បង្កជាចលាចលឲ្យដូចនៅភូមា គេក៏អាចដឹងបានដែរថា កាលពីខែកក្កដា កន្លងទៅ អតីតមេដឹកនាំបក្សប្រឆាំង គឺទណ្ឌិត សម រង្ស៊ី បានប្រកាសពីគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកគំរូតាមប្រទេសមីយ៉ាន់ម៉ា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីស្របច្បាប់៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ចរាចរណ៍៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ