នយោបាយ
ប្រមុខដឹកនាំកម្ពុជា ៖ គ្មានការអភិវឌ្ឍណា ធ្វើឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ
«គ្មានការអភិវឌ្ឍណា ធ្វើនៅឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ» នេះ គឺជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន មានតែការរក្សាសន្តិភាពតែប៉ុណ្ណោះ ទើបធ្វើការអភិវឌ្ឍបាន គ្មានការអភិវឌ្ឍណា ដែលធ្វើឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង គ្រាប់កាំភ្លើងនោះទេ កុំនិយាយពីអ្វី ប្រសិនបើអត់មានសន្តិភាព។ អ្នកខ្លះថា សន្តិភាពទាល់តែមានសន្តិភាពផ្លូវចិត្ត។ សម្តេចតេជោថា៖ «អ្នកដែលអត់មានសន្តិភាពផ្លូវចិត្ត អ្នកដែលមានពិរុទ្ធភាពនោះឯង ដូចជាចោរលួច ចោរប្លន់ ឬធ្វើអំពើទុច្ចរិតណាមួយ វាមិនដែលមានសន្តិភាពផ្លូវចិត្តទេ វាខ្លាចប៉ូលីសចាប់រាល់តែពេលហ្នឹង»។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា៖ «បើចង់មានសន្តិភាពផ្លូវចិត្ត អ្នកឯងធ្វើឱ្យស្រួលទៅអាហ្នឹងវាមានសន្តិភាពផ្លូវចិត្តទៅហើយ សូម្បីតែយើងមិនស្មោះត្រង់ជាមួយប្រពន្ធ ទៅលួចមានស្រីក្មេង ក៏គង់តែអត់មានសន្តិភាពផ្លូវចិត្តដែរ។ ដូច្នេះយើងធ្វើឲ្យតែស្រួលទៅ វាមានសន្តិភាពទាំងអស់ហើយ។ ខ្លះគេថា ទាល់តែមានសន្តិភាពក្នុងចិត្ត បានគេហៅសន្តិភាព។ បើអ្នកឯងធ្វើខុសបានអីមានសន្តិភាពក្នុងចិត្ត ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយសំខាន់ គឺគ្រាប់បែកមិនត្រូវក្បាលរបស់អ្នកឯងតែប៉ុណ្ណឹង ខ្ញុំសូមធានាអាហ្នឹងសំខាន់ កុំឲ្យប្រទេសនេះ កើតសង្គ្រាម រឿងធំវានៅត្រង់កន្លែងហ្នឹង»។
គួររំលឹកថា ថ្វីបើការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះអ្នកនិយាយពីបញ្ហានេះក៏ដោយ ប៉ុន្តែគេនៅចាំបានថា “សន្តិភាពផ្លូវចិត្ត” តែងត្រូវបានលើកឡើងដោយក្រុមប្រឆាំង និងសង្គមស៊ីវិល ដែលមិនគាំទ្ររាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ