Connect with us

នយោបាយ

កម្ពុជា រំពឹងថា នឹងចេញឲ្យបានសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំឆ្នាំនេះ

បានផុស

នៅ

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២មក កម្ពុជា​ បានក្លាយជាប្រធានផ្លាស់វេនរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញលទ្ធផលរំពឹងទុកថា កម្ពុជានឹងដឹកនាំកិច្ចប្រជុំ ដោយចេញឲ្យបាននូវសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទតាមរយៈទំព័រហ្វេសប៊ុកថា ស្មារតីនៃមូលបទនេះ គឺ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា។ ចំណែក គោលបំណងសំខាន់វិញ គឺរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានអះអាងទៀតថា សម្រាប់ការធ្វើជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២២នេះ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយនឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត។ ប៉ុន្តែ ក្រុមអ្នកវិភាគទាំងជាតិ និងអន្តរជាតិ បានមើលឃើញថា សម្រាប់ជាប្រធាននៅឆ្នាំនេះ គឺកម្ពុជាមានការងារធំៗជាច្រើនដែលត្រូវដឹកនាំដោះស្រាយ ពិសេស គឺបញ្ហានៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាការបន្តរីករាលដាលនៃជំងឺឆ្លងកូវីដ១៩៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម