នយោបាយ
លោក សុខ ឥសាន្ត ៖ ការផ្អាកប្រារព្ធទិវាជ័យជម្នះថ្ងៃ៧មករា គឺដោយសារកូវីដ មិនមែនបែកបាក់សាមគ្គីកម្ពុជា-វៀតណាមទេ
ដូចកាលពីឆ្នាំ២០២១ដែរ គឺនៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងមិនមានរៀបចំពិធីអបអរសាទររំលឹកខួបជ័យជម្នះ ៧ មករា ជាលក្ខណៈទ្រង់ទ្រាយធំនោះឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានអះអាងថា ការមិនធ្វើពិធីធំដុំនេះ គឺដោយសារបញ្ហាជំងឺកូវីដ១៩ មិនមែនដោយសារតែកម្ពុជា និងវៀតណាមបែកបាក់សាមគ្គីនោះទេ។

ការអះអាងរបស់លោក សុខ ឥសាន្ត នាពេលនេះ គឺជាការឆ្លើយតបទៅនឹងសារព័ត៌មាន The Cambodia Daily Khmer ដែលបានធ្វើបទវិភាគអំពីការមិនប្រារព្ធរំលឹកខួប៧ មករា ធំដុំនៅក្នុងឆ្នាំ២០២២នេះ។ កាលពីសប្តាហ៍មុន សារព័ត៌មានមួយនេះ បានសរសេរបែបវិភាគថា តើការប្រកាសផ្អាកប្រារព្ធទិវាជ័យជម្នះ ថ្ងៃ៧មករា របស់មេដឹកនាំខ្មែរ គឺជាចំណុចចាប់ផ្តើមនៃការធ្វើសង្គ្រាមនយោបាយការទូតជាមួយប្រទេសវៀតណាម ឬយ៉ាងណា ខណៈកម្ពុជា នៅពេលនេះ មានមហាយក្សចិន ជាខ្នងបង្អែករបស់ខ្លួនទៅហើយនោះ?
ចំពោះការវិភាគនេះ លោកសុខ ឥសាន្ត បានគូសបញ្ជាក់បែបនេះថា៖ «ការមិនប្រារព្វធ្វើពិធីធំដុំនៅថ្ងៃ៧មករា គឺគ្មានអ្វីក្រៅពីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទេ។ ការនិយាយថា មូលហេតុមកពីមានការបែកបាក់សាមគ្គីកម្ពុជា-វៀតណាម គឺជាការនិយាយបំផ្លើសផ្ទុយពីការពិតរបស់ក្រុមប្រឆាំងប៉ុណ្ណោះ»។

តាមពិតទៅ ការសម្រេចផ្អាកការប្រារព្ធទិវាជ័យជម្នះ ថ្ងៃ៧ មករា ជាលក្ខណៈទ្រង់ទ្រាយធំនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បានប្រកាសឲ្យដឹងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១មកម្លេះ។ កាលណោះ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាតែម្តង ជាអ្នកចេញលិខិតបញ្ជាក់ពីការមិនប្រារព្ធពិធីធំដុំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងលិខិតនោះ បានសរសេរថា ៖ «សម្រាប់ការប្រារព្ធខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ យើងត្រូវរៀបចំធ្វើក្នុងកម្រិតដូចថ្ងៃ៧មករា ឆ្នាំ២០២១កន្លងមក គឺគ្រប់ថ្នាក់ពុំមានការរៀបចំជួបជុំធ្វើមីទ្វីងទេ ប៉ុន្តែត្រូវរៀបចំផ្សព្វផ្សាយ Logo បដា ពាក្យស្លោក ។ល។ នៅតាមទីកន្លែងជាក់ស្ដែង និងតាមការអនុញ្ញាត នៃច្បាប់ ហើយគណៈកម្មាធិការគណបក្សដែលពាក់ព័ន្ធ ក៏ត្រូវត្រៀមរៀបចំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវរាល់ខ្លឹមសារដែលទាក់ទងដល់ជោគជ័យ និងសមិទ្ធផលរបស់គណបក្សឲ្យបានអធិកអធម»៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា