នយោបាយ
សម្តេចតេជោ ហ៊ុន សែន ៖ មានតែអាមេរិក និងអង់គ្លេសទេ ដែលអាចចេញមុខការពារប្រព័ន្ធអប់រំរបស់ខ្លួន
ដោយចង់បញ្ជាក់ឲ្យច្បាស់ពីសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត ដែលតែងត្រូវក្រុមមនុស្សខិលខូច ជាពិសេសលោក សម រង្ស៊ី យកទៅបរិហារគ្មានការពិតនោះ សម្តេចតេជោ ហ៊ុន សែន បានចេញមកអះអាងថា ដើម្បីបញ្ជាក់ពីការពិត គឺមានអាមេរិក និងអង់គ្លេសទេ ដែលអាចបញ្ជាក់ពីការពិតបាន។ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ។

ដោយថ្លែងទាក់ទងដល់ការដាក់ពិន្ទុសម្រាប់សិស្សបាក់ឌុប សម្តេចតេជោនាយករដ្ឋមន្រ្តីអះអាងថា៖ «ចេះតែមានរឿងចម្លែកៗ ដែលមកដល់ពេលនេះ មានក្រុមនិស្សិតចេញមុខតវ៉ាជាបណ្ដើរៗហើយ វាទៅជានៅក្រៅប្រទេសបែរជាមានសញ្ញាប័ត្រអនុគ្រោះ សញ្ញាប័ត្រប្រភេទទី២ ទៅវិញ។ បើនិយាយពីសញ្ញាប័ត្ររបស់ ហ៊ុន ម៉ាណែត សុទ្ធតែជាសញ្ញាបត្រអនុគ្រោះទាំងអស់ ។ដូច្នេះ ខ្ញុំគិតថា មានតែអាមេរិកទេ ដែលអាចឆ្លើយបានសាលា West Point សុខចិត្តទុកឲ្យខូចកិត្តិយសសាលាទេ ខ្ញុំផ្ដាំទៅអគ្គរដ្ឋទូតអាមេរិកយ៉ាងណាឱ្យគាត់មើល តើសុខចិត្តឲ្យសាលា West Point ខូចកិត្តិយសដោយសារសម្តីមនុស្សម្នាក់ ? តើអាមេរិកអាចនិយាយបានទេលើបញ្ហានេះ ដែលថា សាលា West Point (United States Military Academy) មានសញ្ញាប័ត្រប្រភេទ២ សញ្ញាប័ត្រកិត្តិយស តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលារបស់អាមេរិក មិនមែនការពារ ហ៊ុន ម៉ាណែត ទេ គឺការពារសាលាត្រូវដឹង»។
ចំណែក ប្រទេសអង់គ្លេស សាកលវិទ្យាល័យប្រ៊ិសតូល របស់អង់គ្លេស តើមានសញ្ញាប័ត្រ បណ្ឌិតប្រភេទ២ ឬបណ្ឌិតកិត្តិយសដែរ ឬទេ ? ។ សម្តេច បន្តថា ពិតហើយ ថ្ងៃដែលសម្ដេចទៅចូលរួមអបអរសាទរកូនទទួលសញ្ញាបត្របណ្ឌិតនៅសាកលវិទ្យាល័យប្រ៊ិសតូល ដែលពេលនោះគេ បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសឲ្យអតីតសិស្សសាលារបស់គេម្នាក់ដែលបានជាប់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាលានោះឲ្យទទួលបាននូវបណ្ឌិតកិត្តិយស គឺជាកីឡាករបាល់ទាត់ឈ្មោះអេវីន ដោយសារតែកីឡាករនោះ បានក្លាយជាជម្រើសជាតិរបស់ប្រទេសអង់គ្លេស ហើយគាត់នៅក្នុងក្លឹបដែលល្បីរបស់អង់គ្លេស។ ដូច្នេះ មានតែអាមេរិក និងអង់គ្លេសទេ ដែលត្រូវនិយាយការពារស្ថាប័នអប់រំរបស់ខ្លួន ហើយបើថា ធ្វើបែបនេះជាការវាយប្រហារបែបនយោបាយ ក៏ទុកអញ្ចឹងទៅ តែកម្ពុជាក៏កត់សម្គាល់មើលផងដែរ ថាតើប្រទេសនោះការពារស្ថាប័នអប់រំរបស់ខ្លួន ឬការពារមនុស្សខូច។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី លោកវីលៀម គួង ដែលជាជនជាប់ចោទក្នុងបទល្មើសប្លន់គេកាលពីថ្មីៗនេះ ធ្លាប់បានបបួលលោក ហ៊ុន ម៉ាណែត ប្រឡងជាមួយគ្នា ប៉ុន្តែនៅពេលចូលទៅសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពេលសម្ដេចបានជួបសម្ដេចក៏បាននិយាយលេងទៅវិញថា បើចង់បបួលលោក ហ៊ុន ម៉ាណែត ប្រឡង ទាល់តែលោក វីលៀម គួងទៅរៀនលោតឆ័ត្រយោងសិន ពីព្រោះវិញ្ញាសាមួយនេះបើលោកមិនចេះទេ ប្រឡងមិនឈ្នះលោក ហ៊ុន ម៉ាណែត ទេ ពីព្រោះ ថ្វីដ្បិតតែមានសញ្ញាប័ត្របណ្ឌិតដូចគ្នា ប៉ុន្តែករណីពិសេសរបស់បណ្ឌិត ហ៊ុន ម៉ាណែត រៀនទាំងនយោបាយ រៀនទាំងសេដ្ឋកិច្ច រៀនទាំងយោធា ហើយក្នុងផ្នែកយោធា មានលោតឆ័ត្រយោងទៀត។
សម្តេចតេជោ សែន ឲ្យដឹងដែរថា មានពេលខ្លះ លោក ហ៊ុន ម៉ាណែត ទៅហាត់លោតឆ័ត្រយោងនៅកូរ៉េខាងត្បូងទៀតផង ហើយក៏ធ្លាប់លួចទៅលោតឆ័ត្រយោងនៅខ្មែរនេះដែរ ហើយនៅសាលា West Point នេះ បើមិនចេះលោតឆ័ត្រយោងទេ ប្រឡងមិនជាប់ទេ។
គួររំលឹកថា ថ្មីៗនេះ លោក សម រង្ស៊ី ដែលកំពុងជាប់ពិរុទ្ធ ក្នុងបទល្មើសជាច្រើននោះ បានបើកការវាយប្រហារលើសញ្ញាប័ត្ររបស់លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ជាថ្មី ដោយអះអាងថា ជាសញ្ញាប័ត្រប្រភេទទី២ ឬសញ្ញាប័ត្រអនុគ្រោះ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានចេញឆ្លើយតប ចំពោះការប្រមាថមើលងាយនេះ។ លោកថា ប្រសិនបើនៅតែធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានតទៅទៀត លោកគ្មានជម្រើសអ្វីក្រៅពីការពារកិត្តិយសនោះទេ ហើយកុំចោទថា ក្មេងមិនស្គាល់ចាស់៕
អត្ថបទ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ