នយោបាយ
លោក សម រង្ស៊ី ប្រកាសថា បានឆ្លងកូវីដ១៩ ទោះបីបានចាក់វ៉ាក់សាំងអង់គ្លេស និងអាមេរិក៣ដូសក៏ដោយ
លោក សម រង្ស៊ី នៅយប់ថ្ងៃពុធនេះ បានចេញមកប្រកាសដោយខ្លួនឯងតាមរយៈទំព័រហ្វេសប៊ុកថា លោកបានឆ្លងជំងឺកូវីដ១៩ និងបានឈឺជំងឺនេះរយៈពេល ៥ ថ្ងៃ។ អតីតមេអតីតបក្សប្រឆាំងរូបនេះ បានដាក់ការសង្ស័យថា ប្រហែលជាលោកបានឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកថា ទោះបីជាបានទទួលវ៉ាក់សាំង ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ ២០២១ យ៉ាងណាក៏ដោយ ក៏លោកបានធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ លោក សម រង្ស៊ី ថា នៅពេលនោះ លោក មានរោគសញ្ញាតិចតួច គ្រាន់តែក្អក និងឈឺបំពង់កបន្តិច រយៈពេល ២ទៅ៣ ថ្ងៃ។ មកដល់ថ្ងៃ ០៤ មករា ២០២២ លោក បានធ្វើតេស្តមួយទៀត ក៏បង្ហាញលទ្ធផលអវិជ្ជមាន (អស់មានផ្ទុកមេរោគទៀតទេ)។
ចំណែក នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ នេះ លោក សម រង្ស៊ី បានធ្វើតេស្តម្តងទៀត ហើយបង្ហាញលទ្ធផលអវិជ្ជមានដដែល គឺមានន័យថា លោកបានជាសះស្បើយពេញលេញ។ បើតាមលោកសម រង្ស៊ី គឺនៅក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសបារាំង និងនៅទូទាំងពិភពលោក មានមេរោគបំលែងខ្លួនឈ្មោះ Omicron បានរាតត្បាតយ៉ាងខ្លាំង និងយ៉ាងលឿន។ នៅប្រទេសបារាំង មានអ្នកឈឺថ្មី ពី ២០ ម៉ឺន ទៅ ៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយសារមេរោគបំលែង Omicron នេះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ