នយោបាយ
ទូតជប៉ុន គឺជាឥស្សរជនបរទេសទី១ ដែលជួបលោក កឹម សុខា នៅក្នុងឆ្នាំថ្មី ២០២២នេះ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃ ពុធ ទី០៥ ខែមករា នេះ បានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាជាមួយលោកMasahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្ថានទូតជប៉ុន រាជធានីភ្នំពេញ។ នេះ គឺជាជំនួបទី១ហើយរបស់លោក កឹម សុខា ជាមួយទូតបរទេសប្រចាំនៅកម្ពុជានៅក្នុងឆ្នាំថ្មី ២០២២នេះ។
តាមរយៈទំព័រហ្វេសប៊ុក លោក កឹម សុខា បានអះអាងឲ្យដឹងថា លោក និងលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានជជែកស្វែងយល់ពីគ្នាទៅវិញទៅមកជុំវិញស្ថានភាពនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន។ ជាមួយគ្នានេះ លោក Masahiro Mikami ក៏បានសួរនាំលោក កឹម សុខា អំពីសវនាការរបស់លោកដែលនឹងបើកបន្តនាពេលខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកបន្តសវនាការលោក កឹម សុខា ឡើងវិញហើយ គឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ខាងមុខ វេលាម៉ោង ៨ និង៣០នាទីព្រឹក។ តា មដី កោះ ហៅចូលសវនាការបន្តនេះ គឺសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបន្តសវនាការឡើងវិញនេះ គឺបន្ទាប់ពីតុលាការបានសម្រេចផ្អាកជិត២ឆ្នាំមកហើយតាំងពីក្នុងខែមីនា ឆ្នាំ២០២០មកម្លេះ ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។ លោក កឹម សុខា ត្រូវបាន តុលាការ ចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ