Connect with us

នយោបាយ

សម្តេចតេជោ សម្រេចផ្តល់ម៉ាសជាង៣លាន និងបរិក្ខារវេជ្ជសាស្រ្តជាច្រើនទៀតដល់មីយ៉ាន់ម៉ា

បានផុស

នៅ

នៅថ្ងៃទី០៧ ខែមករា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទៅ​បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាជំនួយម៉ាសចំនួន៣លាន២សែនម៉ាស និងបរិក្ខារវេជ្ជសាស្រ្តជាច្រើនសម្រាប់ទៀត​ដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយម៉ាស និងបរិក្ខារវេជ្ជសាស្រ្តទាំងនេះ រួមមាន ម៉ាស ចំនួន៣លាន  ម៉ាស់ N95 ចំនួន២សែន វែនតា​ការពារ ចំនួន១សែន សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់ ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង។

សូមបញ្ជាក់ថា សម្រាប់ប្រទេសមីយ៉ាន់ម៉ា នេះ គឺជាលើកទី៣ហើយដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់​ជំនួយជាម៉ាស និងបរិក្ខារវេជ្ជសាស្រ្តបែបនេះ។ កន្លងមក កម្ពុជា ក៏បានផ្តល់ជំនួយបែបនេះដល់ប្រទេសឡាវ ទីម័រខាងកើត និងប្រទេសវៀតណាមផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម