នយោបាយ
នាយករដ្ឋមន្រ្តីនាពេលអនាគត អមដំណើរនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយនៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុស និងជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជាទៅជាមួយផងដែរ។

លោក ហ៊ុន ម៉ាណែត គឺជាឥស្សរជនជាន់ខ្ពស់កម្ពុជាទី៣ហើយ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ អាចនឹងណែនាំលោក ហ៊ុន ម៉ាណែត ឲ្យមេដឹកនាំប្រទេសមីយ៉ាន់ម៉ាបានស្គាល់ ហើយក្នុងឱកាសនេះ លោក ហ៊ុន ម៉ាណែត ក៏អាចនឹងចូលរួមជួយស្វែងរកដំណោះស្រាយជូនប្រជាជាតិមីយ៉ាន់ម៉ា ក៏ដូចជា សម្រាប់អាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៧ ខែមករានេះ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២នេះ។ នៅទីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗ នៅក្នុងអាស៊ាន។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បាននាំទៅជាមួយនូវជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទ ៖ វណ្ណ សុគន្ធា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ