Connect with us

នយោបាយ

​លោក មីន​ អោងឡាំង រៀបចំពិធីជប់លៀងសាយភោជន៍ ដើម្បីអរគុណសម្តេចតេជោ​ដែលអញ្ជើញទៅភូមា

បានផុស

នៅ

នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៏ ដែលរៀបចំឡើងដោយ នាយឧត្តម​សេនី​យ៍​ មីន​ អោងឡាំង (Min Aung Hlaing)  ​ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋមីយ៉ាន់ម៉ា ក្នុងដំណើរអញ្ជើញបំពេញ​ទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសម្តែង​នូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅ ស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និង​អន្តរ​ជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសទាក់ទិនទៅនឹងសភាពការណ៍ ក្នុងប្រទេស​មីយ៉ាន់ម៉ា​។ ជាមួយគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាព​ពិភព​លោក។

នាយឧត្តមសេនីយ៍ មីនអោងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បី​ជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩។

ដោយឡែក នៅក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តី​កង្វល់រួម។ ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន​ជម្រាប​ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ម៉ា​បានប្រកាសបទ​ឈប់បាញ់គ្នាជាមួយ​អង្គការប្រដាប់​អាវុធ​ជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេច​ពន្យារ​បទឈប់​បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្ត​បទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាព​អត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុង​គោល​បំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាង​ភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍៤ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម