Connect with us

នយោបាយ

គ​.​ជ​.​ប ពិនិត្យ​សម្រេច​លើ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្រោយពី​ទទួលបាន​យោបល់​ពី​ភាគី​ពាក់ព័ន្ធ

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែមករា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដើម្បី​ពិនិត្យ និង​សម្រេច​ជុំវិញ​ការផ្ដល់​យោបល់​លើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ភាគី​ពាក់ព័ន្ធ​បានផ្ដល់​ត្រឡប់​មក គ​.​ជ​.​ប វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម គ​.​ជ​.​ប សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​ដែលមាន​ចំនួន​១៤ ជំពូក និង​១៨៧ ប្រការ ព្រមទាំង​មាន​៩ ឧបសម្ព័ន្ធ ត្រូវបាន គ​.​ជ​.​ប បញ្ជូនទៅឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដើម្បី​សុំ​ផ្ដល់យោបល់ រួមមាន ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​ចំនួន​៩ គណបក្សនយោបាយ​ចំនួន​២៦ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២៨​។​

បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​លើ​អនុសាសន៍​របស់​ភាគី​ពាក់ព័ន្ធ ដែលមាន​គណបក្សនយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ រួចមក គ​.​ជ​.​ប បានសម្រេច​អនុម័ត​កែសម្រួល​នូវ​ចំណុច​មួយចំនួន​។ ចំណុច​ដែលមាន​ការចាប់អារម្មណ៍​របស់​ភាគី​ពាក់ព័ន្ធ​នោះ គឺ​ការបំពេញ និង​ប្រើប្រាស់​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ​១១០២)​។ ទាក់ទង​នឹង​ចំណុច​នេះ គ​.​ជ​.​ប បានចេញ​សេចក្ដីបំភ្លឺ​រួចហើយ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប លេខ​០០១ ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២​។​

គ​.​ជ​.​ប សូម​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់ ដែល​បាន​ចូលរួម​ផ្ដល់យោបល់​លើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បទបញ្ជា និង​នីតិវិធី​នេះ អនុវត្ត​ទៅបាន​រលូន​ល្អ​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​នាពេលខាងមុខ ដើម្បី​ប្រព្រឹត្តទៅ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ គ​.​ជ​.​ប នឹង​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នាពេល​ឆាប់ៗ​ខាងមុខនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម