Connect with us

នយោបាយ

អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ថា នឹង​បន្ត​តាមដាន​អំពី​ដំណើរការ និង​លទ្ធផល​នៃ​សវនាការ​របស់លោក កឹម សុខា នៅ​តុលាការ

បានផុស

នៅ

អនុរដ្ឋមន្ត្រី​ការបរទេស នៃ​ចក្រភព​អង់គ្លេស លោកស្រី Amanda Milling លើកឡើង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​លោក កឹម សុខា នា​ថ្ងៃ​អង្គារ ទី​១១ ខែមករា ឆ្នាំ​២០២២ នេះ នៅ​និវាសដ្ឋាន​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ហើយ​ជំនួប​នេះ បាន​ធ្វើឡើង​នៅវេលា​ថ្ងៃត្រង់ បន្ទាប់ពី​លោកស្រី​ជួបពិភាក្សា​ការងារ​ជាមួយ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក មុត ចន្ថា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក មុត ចន្ថា ដែលជា​មនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ដែល​ត្រូវបាន​រៀបចំ​ដោយ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ លោកស្រី Amanda Milling រដ្ឋមន្ត្រី​ចង់ដឹង​ពី​ទស្សនៈ​របស់លោក កឹម សុខា ជុំវិញ​ស្ថានភាព​នានា​នៅ​កម្ពុជា ក្នុង​បរិបទ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខនេះ​។ ក្នុងឱកាស​នោះដែរ លោកស្រី​ក៏បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព គឺជា​គុណ​តម្លៃ និង​ក៏​ជា​គោល​កាណ៍​ស្នូល នៃ​គោលនយោបាយ​បរទេស ដែល​ចក្រភព​អង់គ្លេស​ត្រូវធ្វើ និង​ផ្សារភ្ជាប់​ជាមួយ​។​

​បើតាម​លោក មុត ចន្ថា លោកស្រី Amanda Milling បាន​បញ្ជាក់ដែរថា ចក្រភព​អង់គ្លេស​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​អំពី​ដំណើរការ និង​លទ្ធផល​នៃ​សវនាការ​នាពេលខាងមុខ ដែល​ពាក់​ព័ន្ធ​នឹង​សេរីភាព​របស់លោក កឹម សុខា ក្នុងការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នាពេលខាងមុខ​ផងដែរ​។​

​សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​បន្ត​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ឡើងវិញ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​ខាងមុខ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក នេះ​បើតាម​ដីកា​កោះហៅ​លោក កឹម សុខា ឱ្យចូល​សវនាការ ហើយ​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅក្នុង​សវនាការ​នោះ រួមមាន លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង លាង ចៅក្រម​ប្រឹក្សា លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ប្រឹក្សា និង​លោក ប្លង់ សុផល ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ការបន្ត​សវនាការ​ឡើង​វិញ​នេះ គឺ​បន្ទាប់ពី​តុលាការ​បានសម្រេច​ផ្អាក​ជិត​២​ឆ្នាំ (​ខែមីនា ឆ្នាំ​២០២០) ដោយសារ​ការឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩​។ លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម