នយោបាយ
មុនបន្តសវនាការឡើងវិញ លោក កឹម សុខា បានជួបជាមួយទូតបរទេសសំខាន់ៗយ៉ាងតិច ៦ រូប
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកបន្តសវនាការលោក កឹម សុខា ឡើងវិញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះក្នុងសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេស។ ប៉ុន្តែ មុនសវនាការមកដល់ លោក កឹម សុខា បានជួបជាមួយទូតសំខាន់ៗដល់ទៅ៦រូប មានទូតជប៉ុន ទូតបារាំង អាល្លឺម៉ង ឆេក គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំក្រកម្ពុជា និងរដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស។

ជាមួយទូតបារាំងប្រចាំនៅកម្ពុជា លោក កឹម សុខា បានជួបសន្ទនាអាហារថ្ងៃត្រង់នៅក្នុងស្ថានទូតបារាំង រាជធានីភ្នំពេញ តាមការអញ្ជើញរបស់លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីបារាំង ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ ជំនួបនោះ មានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសំខាន់ៗ នៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដូចជា ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតឆេក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្តីទី នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំក្រកម្ពុជា។
នៅក្នុងជំនួបជាមួយបណ្តាទូតសំខាន់ៗនេះ ពួកគេបានពិភាក្សាគ្នាពីបញ្ហាតំណាងផ្លូវការនៃប្រទេសដែលប្រកាន់យកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព ជាគុណតម្លៃស្នូលរបស់គេ។ លោកកឹម សុខាថា បណ្តាប្រទេសទាំងនោះ ធ្លាប់បានជួយខ្មែរ ហើយគេនៅតែចង់ជួយខ្មែរបន្តទៀត ស្របតាមគុណតម្លៃស្នូលរបស់គេ ហើយប្រទេសទាំងនោះ ចង់ឃើញខ្មែរមានដំណោះស្រាយនយោបាយ ដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាព អធិបតេយ្យភាព ឯករាជ្យ សន្តិភាព ស្ថិរភាព វិបុលភាព ប្រជាធិតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែក ជាមួយរដ្ឋមន្ត្រីអង់គ្លេសវិញ! លោក កឹម សុខា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានជួបជជែកគ្នាជាមួយ លោកស្រី Amanda Milling រដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍(Minister of State for Foreign, Commonwealth and Development Affairs)នៃចក្រភពអង់គ្លេស ដែលអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជា។ ជំនួបនោះ រៀបចំឡើងដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាដោយពួកគេពិភាក្សាគ្នាអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព។ បើតាមលោក កឹម សុខា លោកស្រីរដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ពន្ធ័នឹងសេរីភាពរបស់លោក ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ។

មិនខុសគ្នាដែរ នៅក្នុងជំនួបជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅក្នុងស្ថានទូតជប៉ុន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោក កឹម សុខា និងលោកទូតជប៉ុន ក៏បានជជែកគ្នាអំពីសវនាការនាពេលខាងមុខនេះផងដែរ។ ក្រៅពីនេះ ពួកគេ ក៏បានស្វែងយល់ពីគ្នាទៅវិញទៅមកជុំវិញស្ថានភាពនានានៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់