នយោបាយ
បែក១០ឆ្នាំ ពេលមកវិញ លោក យឹម ស៊ីណន ថា «ពិបាករកផ្លូវទៅផ្ទះ» ព្រោះភ្នំពេញមានការរីកចម្រើនពេក
លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន បានវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីឃ្លាតឆ្ងាយរយៈពេល១០ឆ្នាំ។ ពេលមកដល់ប្រទេសកម្ពុជាវិញ លោក យឹម ស៊ីណន បានពោលឡើងថា លោកវង្វេង និងពិបាកក្នុងការរកផ្លូវទៅផ្ទះរបស់លោក ដោយសារនៅរាជធានីភ្នំពេញ មានការរីកចម្រើនខ្លាំង ដោយមានផ្លូវខ្វាត់ខ្វែងពេក។

នៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញ លោក យឹម ស៊ីណន បានអះអាងថា លោកស្ទើរតែមិនដឹងថា ផ្លូវណាទៅណាៗទេនៅក្នុងរាជធានីភ្នំពេញនេះ ដោយសារតែមានផ្លូវខ្វាត់ខ្វែងច្រើនពេក។ បើតាមលោកយឹម ស៊ីណន ការរកផ្លូវទៅផ្ទះនៅពេលនេះ មិនមែនជារឿងងាយស្រួលនោះទេ ហើយជាធម្មតា លោកតែងតែមើលតាម Location នៅពេលលោកចង់ទៅផ្ទះ ឬទៅកន្លែងណាផ្សេង។
សូមបញ្ជាក់ថា លោក យឹម ស៊ីណន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីរស់នៅជាអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសាររបស់លោក ហើយការវិលត្រឡប់វិញនេះ ដោយសារតែលោកមិនចង់ទៅរស់នៅប្រទេសទី២ ឬទី៣ ក្រៅពីកម្ពុជា។ ការវិលត្រឡប់មកកាន់មាតុប្រទេសរបស់អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងយុត្តិធម៌កម្ពុជាពិចារណាលើបញ្ហាលុបចោលការចោទប្រកាន់របស់តុលាការលើលោកយឹម ស៊ីណន និងក្រុមរបស់លោក៩រូបទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩។

លោក យឹម ស៊ីណន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានសរសេរលិខិតមួយស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយមកលើខ្លួន និងបក្ខពួក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩វិច្ឆិកា របស់លោក សម រង្ស៉ី។ លិខិតរបស់លោក យឹម ស៊ីណន ត្រូវបានសម្តេចតេជោប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើល និងដោះស្រាយ។
ចំពោះករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ធ្លាប់បានចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោក យឹម ស៊ីណន និងបក្ខពួក (សរុបទាំង១០នាក់) តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។ អ្នកដែលត្រូវបានបញ្ឈប់ការចាប់ខ្លួននេះ រួមមាន ១. យឹម ស៊ីណន ២. មាស ពិសាល ៣. រស់ សុផល ៤. សុខ រដ្ឋា ៥. យ៉ង់ ស៉ីណេត ៦. ឈុន ប៊ុនហ៊ា ៧. ថុង ហូច ៨. ទឹម វណ្ណី ៩.ព្រុំ សុខា និង១០.ឈ្មោះ ព្រីង ឆេង៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត