នយោបាយ
តើគណបក្សខ្មែរក្រោក នឹងទៅជាយ៉ាងណា ក្រោយលោក William Guang ជាប់ឃុំ?
ទោះបីជាលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក ត្រូវបានតុលា ការបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹងករណីប្លន់ក៏ដោយ ក៏គណបក្សខ្មែរក្រោក នៅតែបន្តដំណើរការដដែល ហើយបច្ចុប្បន្នដឹកនាំដោយប្រធានស្ដីទីលោក សុខ លីម។
អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល គណបក្សខ្មែរក្រោក លោក ថាម សុវណ្ណធី បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅនេះ គណបក្សខ្មែរក្រោក នៅតែដំណើរការដដែល ទោះបីជាប្រធានគណបក្សនេះ គឺលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹងករណីប្លន់ក៏ដោយ។
មន្ត្រីគណបក្សខ្មែរក្រោកលោក ថាម សុវណ្ណធី បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះលោក សុខ លីម ដែលកាលពីមុនជាអនុប្រធានគណបក្ស ត្រូវបានតែងតែជាប្រធានស្ដីទី សម្រាប់ដឹកនាំគណបក្សបណ្ដោះអាសន្ន ហើយនៅខាងមុខគណបក្សខ្មែរក្រោក នឹងរៀបចំសមាជដើម្បីជ្រើសរើសប្រធានគណបក្សជាផ្លូវការ។ លោកថា «ឥឡូវនេះ យើងតែងតាំងគាត់ជាស្ដីទី ក៏ប៉ុន្តែនៅពេលខាងមុខ យើងរៀបចំធ្វើសមាជ ដើម្បីតែងតាំងប្រធានពេញលេញ សម្រាប់គណបក្សយើង»។
លោក ថាម សុវណ្ណធី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល គណបក្សខ្មែរក្រោក ក៏បានឲ្យដឹងដែរថា គណបក្សរបស់លោក បានរៀបចំបេក្ខភាពមេឃុំ-ចៅសង្កាត់ជាច្រើនរូបរួចមកហើយ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ ២០២២នេះ។
សូមជម្រាបថា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកមួយចំនួនទៀត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួន ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក ត្រូវចោទប្រកាន់ពាក់ព័ន្ធករណីប្លន់នៅក្នុងផ្ទះឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះមួយរូប ពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិត ក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ។
លោក William Guang និងបក្ខពួកសរុប ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ កាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ បានចូលទៅប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី យកបានគ្រឿងពេជ្រទៅមួយចំនួន ហើយគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបាន៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត