Connect with us

នយោបាយ

គ​.​ជ​.​ប តម្កល់​សេចក្ដីសម្រេច​របស់​សង្កា​ត់​ផ្សារ​ចាស់ ទុកជាបានការ​ពេញ​ទាំងមូល​

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២ រសៀល ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​បណ្ដឹងតវ៉ា​ពាក់ព័ន្ធ​នឹង​ការ​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន ៥​រូប ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ដឹងតវ៉ា​នេះ មាន​ដើមបណ្ដឹង​ឈ្មោះ​៖

១. ដួង វិចិត្រ ភេទ​ប្រុស កើត​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​១៩៥៥, ២. អ៊ុន សុគ​ន្ធី ភេទ​ស្រី កើត​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​១៩៥៥, ៣. ដួង ចិន្ដា​មុនី ភេទ​ស្រី កើត​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​១៩៨៦ ទី​៤. ដួង វិ​រៈ ភេទ​ប្រុស កើត​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​១៩៨៨ ទី​៥. ដួង វិសាល ភេទ​ប្រុស កើត​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៩៤​។​

​ប្រជាពលរដ្ឋ​ចំនួន ៥ រូបនេះ បាន​ប្ដឹងតវ៉ា​ទៅ​នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ចាស់ ដែល​បានសម្រេច​លុបឈ្មោះ​របស់​ពួកគាត់​ចេញពី​បញ្ជី​បោះឆ្នោត​។

យោងតាម​មាត្រា ៤៦ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រជាពលរដ្ឋ​ទាំង ៥ រូប​ខាងលើ ពុំបាន​បំពេញ​លក្ខខណ្ឌ​មាន​ទីលំនៅ ឬ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់ ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​នោះទេ​។

យោងតាម​មាត្រា ៥១ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឈ្មោះ​ប្រជាពលរដ្ឋ​ទាំង ៥​រូបនេះ ត្រូវបាន​ស្រង់​ចូលក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ​ពួកគាត់​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ចេញពី​សង្កាត់​ផ្សារ​ចាស់ ទៅ​សង្កាត់​ស្ទឹងមានជ័យ​ទី១។

តាម​ប្បញ្ញត្តិ​ដូច​ចែង​ក្នុង​មាត្រា​ទាំង ២ ខាងលើ គ​.​ជ​.​ប សម្រេច​តម្កល់​សេចក្ដីសម្រេច​លេខ ០០១/២២ ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ទុកជាបានការ​ពេញ​ទាំងមូល​។

​ចំពោះ​អ្នកប្ដឹង ឬ​តំណាង​ដែល​មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប អ្នកប្ដឹង ឬ​តំណាង​អាច​ប្ដឹងតវ៉ា ឬ​ប្ដឹង​ជំទាស់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​រយៈពេល ៥ ឆ្នាំ ថ្ងៃ​យ៉ាង​យូរ បន្ទាប់​ពីថ្ងៃ​បាន​ទទួល​សម្រង់​សេចក្ដីសម្រេច (​ទម្រង់​បែបបទ ១២០៣)៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

Sokha Hotels

ព័ត៌មានពេញនិយម