នយោបាយ
ប្រមុខការទូតកម្ពុជា ៖ «យើងសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព»
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងឆាប់ទទួលនឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព។ ការបង្ហាញក្តីសង្ឃឹមដូច្នេះ គឺក្នុងពេលដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានកំពុងខិតខំស្វែងការដំណោះស្រាយដោយសន្តិវិធីសម្រាប់ប្រជាជាតិមីយ៉ាន់ម៉ា។

លោកប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃអង្គារ ខណៈលោកនិយាយពីបញ្ហាជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អេ ខេ អាប់ឌុល ម៉ូមិនពិភាក្សាគ្នាអំពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់សព្វថ្ងៃនេះ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការព្រួយបារម្ភពីភាពងាយរងគ្រោះរបស់ជនភៀសខ្លួននៅស្រុកខក់បាសា ដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។ ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់ទាំងមូល។
សម្រាប់លោកប្រាក់ សុខុន កម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ប្រទេសទាំងពីរ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកតាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក