Connect with us

នយោបាយ

ព្រះអង្គម្ចាស់ ចក្រាវុធ អំពាវនាវឲ្យសមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច រួបរួមសាមគ្គីគ្នា

បានផុស

នៅ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវឲ្យ​សមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច រួបរួមសាមគ្គីគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។

ការអំពាវនាវនេះ គ្រាដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត/ស្រុក និងរចនាសម្ព័ន្ធគណបក្ស ទូទាំងខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលមានសមាជិក-សមាជិកា ចូលរួមសរុបជាង ៣០០នាក់។

នៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់ ចក្រាវុធ បានមានបន្ទូលទៅកាន់សមាជិក-សមាជិកា ឲ្យរួបរួមសា​មគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសម្រាប់ការបោះឆ្នោត នាពេលខាងមុខ ហើយនឹងជាគណបក្សមានកម្លាំងដ៏រឹងមាំ សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ។

បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា នេះជារាជធានី-ខេត្តទី ៨ហើយ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច។

សូមជម្រាបថា ព្រះអង្គម្ចាស់ ចក្រាវុធ បានប្រកាសថា នឹងចុះទៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីប្រមែប្រមូលអ្នករាជានិយម និងអ្នកគាំទ្រឡើង ដើម្បីធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ក្លាយជាកម្លាំងជាតិដ៏រឹងមាំ ហើយនិងបន្តចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឃន៍ ដែលជាសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៥២ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម