នយោបាយ
នយោបាយជាតិតែមួយ ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ បង្ហាញចេញច្បាស់លាស់ក្នុងគ្រាមានវិបត្តិ
ថវិកាសប្បុរសជនជាតិដែលស្ម័គ្រចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាង៣០លានដុល្លារត្រឹមរយៈពេលជាង៣០ម៉ោងក្រោយការអំពាវនាវ បានបង្ហាញចេញប្រត្យក្សនូវស្មារតីជាតិខ្មែរតែមួយ។
នៅក្នុងការអំពាវនាវដែលរដ្ឋាភិបាលគ្រោងថា នឹងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ចាក់ជូនប្រជាជនឱ្យបាន១០លាននាក់បានធ្វើឱ្យរំភើបដល់គ្រប់មជ្ឈដ្ឋាន ព្រមទាំងបាននឹងកំពុងជំរុញការចូលរួមជាបន្តបន្ទាប់ទៀតដោយសុទ្ធចិត្តក្នុងចំណោមធុរកិច្ចជន អ្នកមានប្រាក់កាសល្បីៗនៅកម្ពុជា មន្ត្រីរាជការ និស្សិត សិល្បករ កម្មករ ព្រមទាំងព្រះសង្ឃ ផង បាននិងបង្ហាញច្បាស់លាស់អំពីជោគជ័យមហិមានៃចលនាគាំទ្រជាតិខ្មែរតែមួយក្នុងទម្រង់សាមគ្គីភាពយ៉ាងធំធេងមិនធ្លាប់មាននៅក្រោយសង្គ្រាមស៊ីវិលរាប់ទសវត្សមកនេះ។

ទំនុកចិត្តមកលើប្រមុខរដ្ឋាភិបាលកាន់តែមានសន្ទុះកើនឡើងយ៉ាងដូចទឹកបាក់ទំនប់ក្នុងស្ថានការណ៍វិបត្តិធំៗ
ពាក្យចាស់លោកពោលថា គ្រាអាសន្ន វាស់ស្ទង់ចិត្តមនុស្ស។ សន្តានចិត្តទូលំទូលាយ និងស្មារតីម៉ឺងម៉ាត់ រឹងមាំ មុះមុត បើកទូលាយ រួបរួម ជាចំណុចខ្លាំង ជាគុណតម្លៃ ជាលក្ខណៈពិសេស គ្មានគូប្រៀបនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក៏ជាឧទាហរណ៍ជាក់ស្តែងបង្ហាញថា ជាតិខ្មែរ កំពុងមានមេដឹកនាំដែលទទួលបាននូវជំនឿទុកចិត្តខ្ពស់ មិនថា ក្នុងវិបត្តិរោគឆ្លង មហន្តរាយទឹកជំនន់ និងការគម្រាមកំហែងដោយសង្គ្រាមលោក មាន សម្តេច ហ៊ុន សែន គឺមានការធានា។
ខ្ញុំុសូមលើកឧទាហរណ៍ជាក់ស្តែង ដូចជា ករណីនៅអាមេរិក។ មិនថាអាមេរិកជាប្រទេសមហាអំណាច មានប្រាក់មានមធ្យោបាយច្រើនបំផុតសម្រាប់ដោះចោលបាននូវបញ្ហាជាបន្ទាន់នានា ប៉ុន្តែនៅពេលដែលមេដឹកនាំនយោបាយមានបញ្ហា គឺការដោះស្រាយជំងឺរាតត្បាតបង្កជាបញ្ហាធំ ។ នៅពេលដែល លោក ចូ ប៊ីដិន ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ យើងដឹងថា ករណីជម្ងឺកូវីដ១៩ ជាអទិភាពបន្ទាន់ដែលលោកត្រូវលាត់ដៃអាវដោះស្រាយ។ ការបាក់ចូលមន្ទីរពេទ្យនិងការស្លាប់រណូកដែលឈានដល់កម្រិតវិលមុខនៅប្រទេសបិតាប្រជាធិបតេយ្យ ឬសូម្បីការស្លាប់ឯកោតាមផ្ទះ តាមភូមិត្រូវបានគេប៉ាន់ស្មានថាបានកើនឡើង ៥០ ភាគរយពេលបោះឆ្នោតនិងអន្តរកាលប្រធានាធិបតីនេះ ទាំងដែលសហរដ្ឋអាមេរិកមានធនធានសព្វបែបយ៉ាង នេះហើយបញ្ជាក់ថា នយោបាយ នាំមុខសិន ទើបនិតិប្រតិបត្តិដំណើរការបានតាមក្រោយ។

ខណៈពលរដ្ឋចូលដំណេកក្នុងពេលស្រុកទេសមានវិបត្តិ យើងដឹងថាសម្តេចលោកមិនបានធ្មេចស្រួលបួលនោះទេ
សកម្មភាពការងារត្របាញ់និង ឆ្លៀវឆ្លាត រហ័សរហួននៃសម្តេចតេជោទាំងយប់ថ្ងៃ ជាបុគ្គលិកកិរិយាគម្រូដល់មន្ត្រីសាធារណៈគ្រប់ជាន់ថ្នាក់ មិនអាចជិះសេះលែងដៃ មិនអាចហៃអើ រឹតតែមិនអាចព្រងើយកន្តើយចំពោះតួនាទីជាអ្នកដោះស្រាយជូនសង្គមជាតិ ។ មិនតែប៉ុណ្ណោះ បានធ្វើឱ្យសម្តីក្រុមឆ្វេងនិយមដែលរកតែវិធីស្មោគគ្រោកមកបង្អាប់បង្អោនផ្ទៃក្នុងជាតិឯង ក្លាយជាមុសាឥតន័យ។ តើអ្នកណាទៅជឿក្រុមមួយ ដែលកេងចំណេញលើទឹកភ្នែករាស្ត្រ ជាន់បំផ្លាញកិត្តិយសជាតិម្តងជាពីរដង ខណៈដែលមនុស្សជាច្រើនកំពុងមាននយោបាយជាតិតែមួយដ៏ច្បាស់លាស់ភ្លឺស្វាងសម្រាប់ដើរតាមទៅហើយ? តើគេរើសយកវិធីរាទឹក ឬចូកចែវ? ហើយបើនៅក្បាលទូកតើគេជ្រើសយក អ្នកស្គាល់គោលដៅច្បាស់ ឬពួកហៃអើ?
ដំណោះស្រាយទិញវ៉ាក់សាំងជូនជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមទិញវ៉ាក់សាំងការពារមេរោគកូវីដ១លានដូស ដើម្បីចាក់ជូនមនុស្ស៥០ម៉ឺននាក់ក្នុងដំណាក់កាលដំបូងចំពោះអ្នកដែលប្រឈមហានិភ័យខ្ពស់ក្នុងការងារ រួមមានគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍ រហូតដល់កម្មករបោសសំរាម ដែលសំអាតទីក្រុង ទីប្រជុំជន។ល។ ពួកគេត្រូវការចាក់វ៉ាក់សាំងនេះ ២ដង។ ប្រទេសកម្ពុជា បាននិងកំពុងប្រឹងប្រែងហែលកាត់ស្ថានការណ៍ឆ្លងក្នុងសហគមន៍ដ៏គ្រោះថ្នាក់ នៃចង្កោមមនុស្សដែលបានចេញចូលហាងលក់កាបូប សម្លៀកបំពាក់ ផ្សារទំនើប ដែលកំពុងគម្រាមព្រះរាជាណាចក្រទាំងមូលនេះនៅឡើយ។
ទោះយ៉ាងណា ត្រូវពិនិត្យលើស្ថានការណ៍ទូទៅ! យើងមិនមែនឯកោទេ។ ចំនួនករណីឆ្លងកូវីដ១៩ បានកើនឡើងនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក នេះហើយ មួយភាគបីនៃករណីទាំងអស់ទើបនឹងកើតឡើងកាលពីខែមុន(វិច្ឆិកា២០២០)នៅពេលចុះត្រជាក់។ នៅអឺរ៉ុបវិញ បន្ទុះដ៏ភ្ញាក់ផ្អើលមួយគឺ ៤០ ភាគរយនៃការឆ្លងរោគថ្មី បានកើតឡើងក្នុងខែវិច្ឆិកាប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ នៅអឺរ៉ុបនិង ២០ ភាគរយទៀតនៅទូទាំងពិភពលោកក៏បានកើតឡើងនៅខែដដែលនេះ បានន័យថាមេរោគឆ្លងកំពុងឈានដល់តំណាក់កាលទុំជោរ។

ប្រឆាំងនឹងរូបភាពដ៏សែនក្រៀមក្រំនេះ ពិភពលោកមានដំណឹងល្អរឿងខាងវ៉ាក់សាំង។ ការសាកល្បងបានបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំងផលិតដោយ Pfizer និង Moderna ក្នុងកម្រិតប្រសិទ្ធភាព ៩៥ ភាគរយ។ របកគុំហើញនេះ បានធ្វើឱ្យ ពួកនិយតករនៅសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀត ប្រឹងប្រែងបង្កើនកិច្ចអនុម័តចែកចាយប្រើប្រាស់ហើយនៅគ្រប់ទិសទីបានកំណត់យកចុងឆ្នាំនេះ(ខែធ្នូ) ដែលបុគ្គលប្រឈមហានិភ័យខ្ពស់នឹងទទួលបានការចាក់វ៉ាក់សាំងឱ្យ។
ប្រទេសកម្ពុជាមានប្រជាជនជាង ១៦ លាននាក់ដែលយ៉ាងហោចណាស់មនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំងនេះ ហើយរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលប្រមូលបានការចូលរួមថវិកាប្រមាណជាង៣០លានដុល្លារអាមេរិកហើយ។
វង្ស បុត្រា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ