Connect with us

នយោបាយ

សម្តេច ហ៊ុន សែន បង្ហើបថា មានទីតាំង២ដែលអាចធ្វើជាកន្លែងចរចាគ្នានៃគូជម្លោះនៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបឲ្យដឹងថា នៅពេលនេះ មានទីតាំងចំនួន២ដែលអាចធ្វើជាកន្លែងចរចាគ្នានៃគូជម្លោះនៅសមុទ្រចិនខាងត្បូងលើបញ្ហាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)។ ទី១. នៅសណ្ឋាគារផ្កាយ៥នៅក្នុងរាជធានីភ្នំពេញ និងទី២. គឺមន្ទីអគ្គលេខាធិការដ្ឋានអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន លើកឡើងពីទីកន្លែងចរចានេះ ប្រាប់ទៅលោកប៊ូយ ថាញ់សឺ រដ្ឋមន្ត្រីការបរទេសវៀតណាមនៅក្នុងជំនួបនៅវិមានសន្តិភាព រាជធានីភ្នំពេញ នោព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរពីបញ្ហានេះបែបនេះថា ៖ «ទាក់ទងទៅនឹងការជំរុញ COC សម្ដេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារ និងការប្រជុំសម្រាប់ការងារ COC ហើយកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ សម្រាប់ជាកន្លែងចរចាផងដែរ ក្នុងការជំរុញការងារនេះ»។

គួរជម្រាបជូនថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ គឺជាបញ្ហាដ៏ស្មុគស្មាញ និងដ៏រ៉ាំរ៉ៃដែលពិបាកនឹងដោះស្រាយ។ បញ្ហាជម្លោះនេះ គឺរវាងមហាយក្សចិន និងប្រទេសជាសមាជិកអាស៊ានចំនួន៤ គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជា នឹងខិតខំធ្វើយ៉ាងណាសម្រេចចេញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)នៅក្នុងឆ្នាំ២០២២នេះ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាន។ ប៉ុន្តែ សម្តេចតេជោ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា បើសិនកម្ពុជាមិនអាចសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ក៏មិនអាចបន្ទោសកម្ពុជាបានដែរ ព្រោះថា រឿងនៅសមុទ្រចិនខាងត្បូងនេះ ពេលប្រទេសផ្សេងៗធ្វើជាប្រធានអាស៊ានក៏មិនអាចដោះស្រាយបាននោះដែរ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤១ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម