Connect with us

នយោបាយ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្តេជ្ញាការពារ និងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្ស

បានផុស

នៅ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាការពារ និងថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានគង់វង្ស។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាបែបនេះ  ខណៈយាងចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការគណបក្សខេត្តកំពត នៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានបន្ទូលនៅក្នុងពិធីសំណេះសំណាលនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមជាអ្នកបន្តវេន និងជាមេដឹកនាំនៃគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាថា នឹងការពារថែរក្សាគណបក្សឱ្យគង់វង្ស ហើយព្រះអង្គមានជំនឿថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានគាំទ្រសារជាថ្មី ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ជាមួយគ្នានេះ ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គបានប្រកាសស្វាគមន៍ និងបើកទ្វាចំហរ ចំពោះអ្នករាជានិយម អ្នកជាតិនិយម មករួបរួម សាមគ្គីគ្នាជាមួយមហាគ្រួសារ ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច។

ជាការកត់សម្គាល់ ការប្តេជ្ញា​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ​ធ្វើឡើង បន្ទាប់ពីមានជម្លោះផ្ទៃក្នុងកាន់តែខ្លាំងឡើងៗ ហើយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយក្រុមដែលមានលោក សាយ ហាក់ លោក ហេង ចន្ថា និង​លោក ផាន់ សិទ្ធី ជាដើម គ្រោង​នឹង​រៀបចំធ្វើ​សមាជ នាពេលខាង​នេះ ដើម្បី​យាង​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធាន​ទី​១គណបក្ស ធ្វើជា​ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​។​

ទាក់ទង​ករណី​ជម្លោះផ្ទៃក្នុងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ គឺកាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើ​លិខិត​ទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដោយស្នើឱ្យ​ព្រះអង្គម្ចាស់ ត្រូវធ្វើ​ការសម្របសម្រួល​ផ្ទៃក្នុងគណបក្ស ដើម្បី​រៀបចំសមាជ​ជ្រើសរើស ក្បាលម៉ាស៊ីន​ដឹកនាំគណបក្ស ឱ្យស្រប​តាមខ្លឹមសារប្រការ១៦ ប្រការ​១៧​ ថ្មី ប្រការ​១៩ ប្រការ​២០ ប្រការ​២៤ និង​ប្រការ​៣៥ នៃ​លក្ខន្តិកៈ​គណបក្ស តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា១៨ ថ្មី នៃច្បាប់​ស្តីពី​គណបក្សនយោបាយផងដែរ​៕

អត្ថបទ ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

Sokha Hotels

ព័ត៌មានពេញនិយម