នយោបាយ
អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងមួយរូបទៀត ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ
លោក ប្រាក់ យី ហៅ ប្រាក់ យីកាន ដែលមានតួនាទីជាសមាជិកគណៈកម្មាធិការនាយក និងជាប្រធានក្រុមការងារខេត្តកំពង់ឆ្នាំងនៃអតីតគណបក្សសង្គ្រោះជាតិទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញហើយ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខា ត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឡើងវិញកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

ព្រះរាជក្រឹត្យ ដែលទើបទទួលបាននាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ «ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ ប្រាក់ យីកាន ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល»។ លោក ប្រាក់ យី ហៅ ប្រាក់ យីកាន ស្ថិតនៅលេខរៀងទី៨៥ នៃបញ្ជីអតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ សរុបចំនួន១១៨ រូប។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៧រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន។

ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម ទី២៤, លោក ផាន់ ច័ន្ទសាក់ ទី២៥, លោក ឃឹម ឡាគី ទី២៦, លោក ម៉ៅ សុផល និងទី២៧, លោក ប្រាក់ យីកាន។
ចំណែក គណបក្សនយោបាយដែលបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំ និងអតីតមន្រ្តីជាន់ខ្ពស់ CNRP រហូតមកដល់ពេលនេះ មានចំនួន៧ គណបក្សហើយ ក្នុងនោះ រួមមាន ទី១, “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ ទី២, “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន ទី៥, “គណបក្សកម្ពុជានិយម” របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ ទី៦, “គណបក្សបេះដូងជាតិ” របស់លោក សៀម ភ្លុក (ក្រសួងមហាផ្ទៃមិនចុះបញ្ជីឲ្យ) និងទី៧, “គណបក្សអនាគតជាតិ” របស់លោក ឃីម ឡាគី (មិនទាន់ចុះបញ្ជី)៕
អត្ថបទ ៖កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ