Connect with us

នយោបាយ

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួន បានរត់ទៅជ្រកកោនជាមួយបក្សលោក ញឹក ប៊ុនឆៃ​

បានផុស

នៅ

អតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណបក្សនយោបាយមួយចំនួន ក្នុងនោះមាន អតីតគណបក្សសង្គ្រោះជាតិផងដែលបានបែកបាក់គ្នា មិនទុកចិត្តគ្នា បានរត់ទៅជ្រកកោនជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។ នេះបើតាមការបញ្ជាក់ដឹងនៅក្នុងអង្គសមាជវិសាមញ្ញរបស់គណបក្សខ្មែររួបរួមជាតិដែលរៀបចំឡើងនៅព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អង្គសមាជនាព្រឹកនេះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា អតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលចុះចូលជាមួយគណបក្សខ្មែររួបរួមជាតិនោះ រួមមាន អតីតគណបក្សសង្គ្រោះជាតិ គណបក្សខ្មែរក្រោក គណបក្សកែទម្រង់កម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម។ លោកថា ដោយសារតែមានការចូលរួមពីថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា នៃបណ្ដាគណបក្សនយោបាយផ្សេងៗ បានធ្វើឲ្យគណបក្សខ្មែររួបរួមជាតិ រីកធំធាត់មួយកម្រិត គួរឲ្យកត់សម្គាល់ និងជាទីមោទន:។ 

ជាមួយគ្នានេះ លោក ញឹក ប៊ុនឆៃ បានថ្លែងអំណរគុណ ក៏ដូចជា អបអរសាទរយ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមនៃថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា ពីគណបក្សផ្សេងៗ ដែលបានចូលរួមជាមួយគណបក្សខ្មែររូបរួមជាតិរបស់លោក។ លោក ញឹក ប៊ុនឆៃ ក៏បានឲ្យដឹងដែរថា ការសម្រេចចិត្តចូលរួមការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២២ នេះ និងការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣ ខាងមុខ គូផ្សំនឹងការបើកទ្វារស្វាគមន៍សមាជិកថ្មី ពីបណ្ដាគណបក្សនានា គឺតម្រូវឲ្យមានការកែសម្រួលរចនាសម្ព័ន្ធ ក៏ដូចជាកម្មវិធីនយោបាយ និងសមាសភាពថ្នាក់ដឹកនាំគណបក្សជាដើម ដែលចាំបាច់តម្រូវឲ្យគណបក្សខ្មែររួបរួមជាតិរៀបចំសមាជវិសាមញ្ញនាពេលនេះ។

បើតាមលោក ញឹក ប៊ុនឆៃ ចាប់តាំងពីថ្ងៃបដិសន្ធិនាឆ្នាំ២០១៦មក គណបក្សខ្មែររួបរួមជាតិ មានការវិវត្តន៍រីកចម្រើនជាលំដាប់ ដោយមានការគាំទ្រ និងចូលរួមពីប្រជារាស្ត្រខ្មែរ ពីព្រោះគណបក្សប្រកាន់គោលនយោបាយកណ្ដាល អព្យាក្រឹត រាជានិយម សីហនុនិយម ដែលមកដល់បច្ចុប្បន្នមានរចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់រាជធានី ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចលនាស្ត្រី ចលនាយុវជន ចលនាខ្មែរឥស្លាម នៅទូទាំងប្រទេស។ លោកថា ការដឹកនាំ និងគ្រប់គ្រងគណបក្ស ធ្វើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺការសម្រេចកិច្ចការធំៗ សំខាន់ៗ ដោយមតិភាគច្រើន មិនមែនដោយជាប្រធានគណបក្សមួយរូបទេ ពោល គឺគ្មានបក្សពួក គ្មានអំពើពុករលួយ។ 

មិនតែប៉ុណ្ណោះ គណបក្សនេះ មានគោលនយោបាយមួយសំខាន់ គឺការប្រឆាំងរាល់សកម្មភាពទាំងឡាយ ដែលញុះញង់បំបែកបំបាក់ បង្កអសន្តិសុខដល់សង្គមជាតិ  ប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការរស់សុខសាន្តរបស់ប្រជាពលរដ្ឋ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៨ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៥៧ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម