Connect with us

នយោបាយ

ស្អែកនេះ សម្តេច ហ៊ុន សែន នឹងសួរនាំលោក មីន អ៊ុងលាំង រឿងកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី និងបញ្ហាឈប់បាញ់គ្នា

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្តេច នឹងជួបពិភាក្សាការងារជាមួយលោក មីន អ៊ុងលាំង ប្រធានក្រុមប្រឹក្សារដ្ឋាបាលមីយ៉ាន់ម៉ាតាមប្រព័ន្ធវីដេអូនៅថ្ងៃពុធ ស្អែកនេះ ដើម្បីចង់ដឹងបញ្ហាកាត់ទោសលើលោកស្រី អ៊ុងសាន ស៊ូជី និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ធ ៥ ចំណុចរបស់មេដឹកនាំអាស៊ាន។ កិច្ចព្រមព្រៀងទាំងនេះ ​រួមមាន បទឈប់បាញ់ ការបញ្ចប់អំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា និង​យន្តការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់បែបនេះប្រាប់ទៅកាន់លោកIsmail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ីតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២នេះ។ លោក កៅ​ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្ដេចបានប្រឹងប្រែងធ្វើយ៉ាងណាចង់ឲ្យបទឈប់បាញ់ និងជំនួយមនុស្សធម៌អាចទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

សម្តេចតេជោ បានបញ្ជាក់ប្រាប់លោក Ismail Sabri Yaakob ថា នៅក្នុងជំនួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា សម្ដេច ក៏បានទទួលការសន្យាពីលោកមីន អ៊ុងលាំង ក្នុងការធ្វើយ៉ាងណាឲ្យជំនួយបានដល់ដៃប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់ ។ សម្ដេចតេជោ ក៏បានប្រាប់យករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាបានពីរបីថ្ងៃ ស្រាប់តែមានការកាត់ទោសលោកស្រីអ៊ុងសាន ស៊ូជី ជាប់គុក៤ឆ្នាំ ហើយក៏មានការប្រើប្រាស់យន្តហោះយោធាក្នុងប្រតិបត្តិការផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះថា ៖«សម្ដេច នឹងជួបជាមួយនឹងលោក មីន អ៊ុងលាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃស្អែកនេះ ដើម្បីចង់ដឹងពីការងារទាំងអស់នេះ» ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានអះអាងថា សភាពការណ៍នៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ាមានរដ្ឋាភិបាលពីរ រួមទាំង រដ្ឋាភិបាលស្រមោល។ បើតាមសម្តេចតេជោ គឺសម្តេចបានប្រាប់ទៅលោក មីន អ៊ុងលាំង ផងដែរថា សម្ដេច នឹងអញ្ជើញលោក( មីន អ៊ុងលាំង)ចូលប្រជុំកំពូលអាស៊ាន ប្រសិនជាមានការអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ ចំណុចរបស់មេដឹកនាំអាស៊ានមានវឌ្ឍនភាព ។ ប៉ុន្តែ បើមិនមានវឌ្ឍនភាពទេ សុំឲ្យលោក ត្រូវត្រៀមបញ្ជូនតំណាងមិនមែនថ្នាក់នយោបាយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម