នយោបាយ
កម្ពុជា-ម៉ារ៉ុក ឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក។ ប្រមុខកាទូតទាំងពីរ បានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ។

លទ្ធផលនៃជំនួបដែលផ្សាព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបនេះ ប្រមុខកាទូតទាំងពីរបានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀង ដែលពុំទាន់បានចុះហត្ថលេខា គឺកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ និងពិចារណាអំពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅជំរុញវិស័យទេសចរណ៍។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងពីលទ្ធភាពនៃការបង្កើតទីក្រុងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និងការអភិវឌ្ឍធនធានមនុស្ស និងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ ក្នុងឆមាសទី១ នាឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានកត់សម្គាល់ថា ក្នុងរយៈពេល២៥ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ទំហំពាណិជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈគ្នាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលទាំងឡាយ ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធនានា នៃប្រទេសទាំងពីរ ឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ