នយោបាយ
គណៈកម្មាធិការនាយកបក្សហ៊្វុនស៊ិនប៉ិច យាងព្រះអង្គម្ចាស់ចក្រាវុធ សម្របសម្រួលបញ្ចប់បញ្ហាផ្ទៃក្នុង
គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចកាលពីសប្តាហ៍មុន បានថ្វាយលិខិតស្នើយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើការប្រជុំដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហាផ្ទៃក្នុងនៃគណបក្សរាជានិយមមួយនេះ។ ប៉ុន្តែ មកដល់ពេលនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មិនបានឆ្លើយតបយ៉ាងណាទៅកាន់ពួកគេវិញនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ការថ្វាយលិខិតស្នើយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជា បានស្នើឲ្យព្រះអង្គម្ចាស់ ចក្រាវុធ ធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឲ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ២០ ប្រការ២៤ និងប្រការ៣៥នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយពីមានការស្នើរបស់ក្រសួងមហាផ្ទៃនេះ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានយាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីធ្វើការប្រជុំ។ ប៉ុន្តែ មិនទាន់ទទួលបានចម្លើយតបវិញពីព្រះអង្គនៅឡើយទេ។

ការណ៍នេះ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានសម្តែងការសោកស្តាយ។ ប៉ុន្តែ ពួកគេ នៅតែមានសុទិដ្ខិនិយមថា នឹងទទួលបានចម្លើយដ៏សមស្របពីព្រះអង្គ ស្របតាមការណែនាំជាផ្លូវការដ៏សមស្រប និងក្នុងច្បាប់របស់ក្រសួងមហាផ្ទៃ ជៀសវាងភាពអសកម្មជាយថាហេតុណាមួយ ដែលនឹងត្រូវទទួលខុសត្រូវទាំងស្រុងទៅអនាគតចំពោះមុខច្បាប់ និងវាសនារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន