នយោបាយ
លោក ប្រាក់ សុខុន ៖ កម្ពុជា និងអាល្លឺម៉ង់ ទើបតែសម្រេចបានសេចក្តីប្រកាសរួមស្តីពីការពិគ្រោះយោបល់ទ្វេភាគី
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែមករា ម្សិលមិញ បានទទួលជួបសម្តែងការគួរសមពីលោកស្រី ភីត្រា ស៊ីគមឹន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។

បន្ទាប់ពីជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងថា កម្ពុជា និងអាល្លឺម៉ង់ ទើបតែបានសម្រេចសេចក្តីប្រកាសរួមស្តីពីការពិគ្រោះយោបល់ទ្វេភាគី ដែលនឹងផ្តល់យន្តការសន្ទនាសម្រាប់ប្រទេសទាំងពីរ សំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព ដែលអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អាល្លឺម៉ង់ គឺជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់។ ទន្ទឹមនឹងនេះ អាស៊ាន បន្តវាយតម្លៃខ្ពស់ដល់ទំនាក់ទំនង និងការចូលរួមចំណែករបស់អាល្លឺម៉ង់ចំពោះតំបន់នេះ៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច