Connect with us

នយោបាយ

​គណបក្សហ៊្វុនស៊ិនប៉ិច កំណត់យកថ្ងៃទី ៩ កុម្ភៈ ដើម្បី​រៀបចំសមាជ ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ

បានផុស

នៅ

គណបក្សហ៊្វុនស៊ិនប៉ិច ​ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន​​កំណត់យក​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខ នៅព្រះរាជដំណាក់​ ស្ថិតក្នុងសង្កាត់វាលស្បូវ ដើម្បីរៀបចំ​សមាជវិសាមញ្ញ​​ ​ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ព្រមទាំង​កំណត់យុទ្ធសាស្ត្រនយោបាយ គណបក្ស។ ​

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ​ការរៀបចំធ្វើសមាជវិសាមញ្ញនេះ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំ ជំនួសសម្តេចក្រុមព្រះ នរោ​ត្តម រណប្ញទ្ធិ ដែលបានយាងចូលទិវង្គត់​។​ លោកថា ​របៀបវារៈនៅក្នុងអង្គសមាជ គឺទីមួយ យាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយនិងធ្វើវិសោ​ធនកម្មលក្ខន្តិកៈ គណបក្សមួយចំនួន ព្រមទាំងការប្រកាស សមាសភាពថ្នាក់ដឹកនាំមួយចំនួនទៀត និងអនុម័តគោលនយោបាយគណបក្សផងដែរ។

ប៉ុន្តែ​​គម្រោង​នេះ ត្រូវ​បានក្រុមមួយទៀត អះអាងថា ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ​ គ្មាន​សិទ្ធិ​គ្រប់​គ្រាន់ ដើម្បីធ្វើការងារនេះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ​របស់​ការិយាល័យអ្នកនាំ​ពាក្យ​គណបក្សហ៊្វុនស៊ិនប៉ិច ​ដែលជាក្រុមខាងលោក សាយ ហាក់, លោក ហេង ចន្ថា, លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី​ជាដើម។

​​​សេចក្តីប្រកាសព័ត៌មាននេះ​ បានលើកឡើង ៣ចំណុច៖ ទី១. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ពុំដែលបានតែងតាំង ជាសមាជិកគណៈកម្មាធិការ នាយកស្របតាមលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិចឡើយ។  ដោយឡែក សេចក្តីសម្រេចតែងតាំង ព្រះអង្គជា​អនុប្រធានគណបក្ស ទោះបីស្របតាមលក្ខន្តិកៈប្រកាល៥៩ ថ្មី។ ប៉ុន្តែ ស្ថិតក្នុងការសង្ស័យ ​នៃការក្លែងបន្លំប្រើប្រាស់ព្រះហស្តលេខា សម្ដេចក្រុមព្រះ។

ទី២. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គ្មានសិទ្ធិកោះប្រជុំគណៈកម្មាធិការនាយក ស្របតាមលក្ខន្តិកៈឡើយ មានតែគណៈកម្មាធិការនាយក​ ដែលនៅសុពលភាពជាធរមាន ​ក្នុង​បញ្ជីតម្កល់ទុកនៅក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលមានសិទ្ធិកោះប្រជុំ និងចូលរួមប្រជុំក្នុងករណី ដែលគណបក្សជួបវិបត្តិគ្មានប្រធានដឹកនាំ។ វៀលែងតែសមាជិករូបណាមួយ ​ត្រូវបាត់បង់សមាជិកភាព ស្របតាមលក្ខន្តិកៈគណបក្ស និងបញ្ញត្តិនៃច្បាប់ ស្ដីពី គណបក្សនយោបាយ។

ទី៣. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ពុំមាននីត្យានុកូលភាព ជាប្រធានស្ដីទីគណបក្ស ពីព្រោះលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ​ដែលមានស្នាមផ្ដិតមេដៃ សម្ដេចក្រុមព្រះ មានសភាពមិនប្រក្រតី ហើយក្រសួងមហាផ្ទៃ មិនបានទទួលស្គាល់​។ ​​

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ក្រោយយាង ចូលព្រះទិវង្គត់របស់សម្តេចក្រុមព្រះ បានធ្វើផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតែមានភាពប្រេះស្រាំស្រាប់នោះ បានឈានទៅបែកបាក់កាន់តែធ្ងន់ធ្ងរ ដោយថ្នាក់ដឹកនាំបានបែកចេញជាពីរក្រុម គឺទីមួយ ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់​សម្តេចក្រុមព្រះ ហើយមួយក្រុមទៀត គឺក្រុមលោក សាយ ហាក់, លោក ហេង ចន្ថា, លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី ជាដើម (ក្រុមនេះគ្រោងយាងព្រះអង្គម្ចាស់ នរោតម អរុណ រស្មី ធ្វើជាប្រធានបក្ស)៕

អត្ថបទ៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម