Connect with us

នយោបាយ

សមាជិក​គណបក្ស​នយោបាយ​នានា​ក្នុង​ខេត្តព្រៃវែង​១០០៨​នាក់ ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

បានផុស

នៅ

ព្រៃវែង ៖ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​នានា​នៅក្នុង​ស្រុក​មេសាង​ចំនួន​៤២២​រូប និង​ស្រុក​ពាម​ជរ​៥៨៦​រូប ក្រោម​អធិបតីភាព​ភាព អ្នកឧកញ៉ា​(​លោកគ្រូ​មា​) លី សា​ម៉េ​ត តំណាង​ដ៏​ខ្ពស់​ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្ម័គ្រចិត្ត​ចូល​រួបរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ក្តី​រំពឹង​បានរួម​ចំណែក​កសាង​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​កិច្ច​ស្វាគមន៍​ឯកឧត្តម ស្បោង សា​រ៉ា​ត សូម​ថ្លែងអំណរគុណ​ចំពោះ ការអញ្ជើញ​ចូលរួម​របស់​បងប្អូន​សមាជិក​សមាជិកា​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​វិល​មក​រួមរស់​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​នាឱកាស​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​មួយ​ដែលមាន​វ័យ​ចំណាស់​ខាង នយោបាយ​និង​មាន​បទ ពិសោធន៍​ជាង​៧០​ឆ្នាំ​មក​ហើយ​គឺ​មាន​គោលនយោបាយ​ច្បាស់លាស់​ដឹកនាំ​ប្រទេស​ឈានទៅរក​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​។

ឯកឧត្តម​បញ្ជាក់​ទៀត​ថា ​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តព្រៃវែង ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​សមាជិក​សមាជិកា​ថ្មី​ជាង​១​ពាន់​នាក់ សូម​ឱ្យ​បងប្អូន​ខិតខំ​អំពាវនាវ​ដល់​បងប្អូន​ដទៃទៀត ដែល​មិន ទាន់​បានដឹង មិន​ទាន់​បាន​យល់ ចូលមក​រួមរស់​នឹង​កសាង​ប្រទេសជាតិ​យើងទាំងអស់គ្នា ពិសេស​នៅក្នុង​មូលដ្ឋាន នាឱកាស​នៅពេល​ខាងមុខនេះ យើង​មាន​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ សូមឱ្យ​សមាជិក​ថ្មី​ទាំងអស់​ទៅ​ចូលរួម​បោះឆ្នោត​

​គាំទ្រ​គណបក្ស​ប្រជាជន​ឲ្យ​បាន​ទាំងអស់គ្នា​ដើម្បី​ឲ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​មាន លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ដឹកនាំ​និង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើង ឲ្យ​មាន​ការរីកចម្រើន។

អ្នកឧកញ៉ា លី សា​ម៉េ​ត បាន​គូសបញ្ជាក់​ក្នុង​ពិធី​នោះ​ថា ការ​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​បំផុត ពីព្រោះ​បច្ចុប្បន្ននេះ​មិន​មាន​គណបក្ស​នយោបាយ​ណាមួយ ដែល​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ពោល​គឺ​ពួកគេ​ធ្វើ​នយោបាយ​ដើម្បី​ផលប្រយោជន៍​បក្ខពួក ក្រុមគ្រួសារ និង​បម្រើ​បរទេស​តែប៉ុណ្ណោះ ដោយ​មិនបាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ។ ផ្ទុយទៅវិញ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ដោយបាន​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ជានិច្ច។

អ្នកឧកញ៉ា បាន​បញ្ជាក់​ទៀត​ថា «​យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ តែ​វា​ជា​ជោគវាសនា​ដ៏​ល្អ​ដែល​ប្រទេស​កម្ពុជា មាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី ដោយ​សម្ដេច​មិនដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​មានការ​ខកចិត្ត​ម្ដងណា​ឡើយ​»​។

​អ្នកឧកញ៉ា លី សា​ម៉េ​ត សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​បងប្អូន​និង ជំនួសមុខ​ឲ្យ​សម្ដេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ថ្លែង​អំណរ​អរគុណ​ចំពោះ​បងប្អូន​កូនក្មួយ​ជាទីគោរព​ជា​ស្រលាញ់​ស្រលាញ់ ដែល​បាន​មក​រួមរស់​ជាមួយ​កណប​ក្យ​ប្រជាជន​កម្ពុជា​។

ហើយ​បាន​គូស​រំលេច​ទៀត​ថា កន្លងទៅ​ទោះបី​ក្រុមប្រឆាំង​ប្រឹងប្រែង​បង្ក​ភាពវឹកវរ និង​ចលាចល​យ៉ាងណាក្តី តែ​ភាព​ខ្លាំង​នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បាន​បន្ត​កម្ចាយ​ក្រុម​ទុច្ចរិត​ទាំងនោះ រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

អ្នកឧកញ៉ា បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​ទាំង​ចាស់ និង​ថ្មី ត្រូវ​រួមគ្នា ថែរក្សា​សុខ​សន្តិភាព​ឱ្យបាន​ដាច់ខាត ដោយ​មិន​ត្រូវ​ឲ្យ​ជន​អគតិ​ណាមួយ​មក​បំផ្លាញ​បានឡើយ​៕

ដោយ ៖ សៅ​គ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម