Connect with us

ព័ត៌មានជាតិ

សម្តេច ហេង សំរិន ប្រាប់ក្រុមការងារចុះស្វែងយល់ពីសុខទុក្ខ​ពលរដ្ឋតាមមូលដ្ឋាន

បានផុស

នៅ

ការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយក្រុម ការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ សម្តេច ហេង សំរិន ក្នុងនាមប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទំាងអស់ រក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះទៅយុទ្ធនាការ ឃោសនាបោះឆ្នោត និងបោះឆ្នោត ដើម្បីធានាថា គណបក្សត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។

សម្តេចបន្តថា  ដើម្បីរក្សាឱ្យបាននូវប្រៀបឈ្នះគឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន។ សម្តេចបានស្នើដល់ក្រុម ការងារបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍វិធានការណ៍ដោះស្រាយបានជាក់ស្តែង និងសមស្រប។

ជាមួយគ្នានោះ សម្តេច ហេង សំរិន បានស្នើដល់ក្រុមការងារគណបក្សនៅខេត្តត្បូងឃ្មុំទំាងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស​ រៀបចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្សឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្សតាមក្រុមបក្សនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃ សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និងអ្នកគាំទ្រគណបក្សមកលើគណបក្សយើង។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា  បានគូសបញ្ជាក់ថា ដើម្បីទទួលបានជ័យជម្នះជូនគណបក្សនោះ​ ការងារទំាងអស់ មិនមែនជាកិច្ចការ ដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំពីក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារទាំងនោះប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តគ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុកបានដាក់ចេញ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម