Connect with us

នយោបាយ

លោក ហ៊ុន ម៉ាណែត បង្ហាញយុទ្ធសាស្រ្ត ៦ ចំណុច ដើម្បីធានាដល់ការឈ្នះការបោះឆ្នោត ជាបន្តបន្ទាប់

បានផុស

នៅ

លោក ហ៊ុន ម៉ាណែត បានលើកឡើង៦ ចំណុច ដើម្បីមានប្រៀបក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាដល់ការយកឈ្នះជូនគណបក្សនៅគ្រប់ដំណាក់កាល។ លោកលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចទាំង៦នេះ រួមមាន ទី១.ពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឱ្យបានកាន់​តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត ទី២.ពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអា​រម្មណ៍ ដើម្បីឱ្យសមាជិកគណបក្សដែលជាយុវជនមានភាពកក់ក្តៅក្នុងការចូលរួម និងបំពេញការងារ។ ទី៣. បណ្តុះបណ្តាលបំពាក់បំប៉នស្មារតីតាមរយៈការរៀបចំបើកវគ្គអប់រំនយោបាយ វគ្គខ្លីៗនានាដល់គ្រូបង្គោលនៅថ្នាក់រាជធានី ខេត្ត ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តដល់យុវជននៅមូលដ្ឋានរបស់ខ្លួន ទី៤. រៀបចំនិងពង្រឹងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាឱ្យបានថា គ្រប់ឃុំ សង្កាត់ទាំងអស់ដឹកនាំដោយគណបក្សប្រជាជន។ ទី៥.យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវធ្វើអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាង និងឈានទៅទទួលបានការគាំទ្រពីពលរដ្ឋ និងទី៦. ដើម្បីធានាបានប្រៀបឈ្នះទាំងអស់គ្នាត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ សភាពការណ៍នយោបាយក្នុងតំបន់ និងសភាពការណ៍នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពីទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជាក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ក៏បានវាយតម្លៃខ្ពស់លើការបន្តដោះស្រាយឱ្យបាននូវបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងយុវជន គឺជាកម្លាំងស្នូលក្នុងការធានាបាននូវនិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ដូចនេះ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម