នយោបាយ
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាថ្មីទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ាដែលជេរសម្តេចថា «អ្នកខុសហើយ»
«អ្នកខុសហើយ ខ្ញុំគ្មានផលប្រយោជន៍អី ក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ា ឲ្យចេញផុតពីសង្រ្គាមទេ» នេះ គឺជាការផ្តាំផ្ញើជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាខ្លះដែលបានជេរសម្តេច ក្នុងពេលសម្តេចអញ្ជើញទៅមីយ៉ាន់ម៉ា និងកំពុងដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ សម្តេច បានផ្តាំផ្ញើបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនាព្រឹកថ្ងៃចន្ទនេះ។
សម្តេចតេជោ បានអះអាងថា ការជេររបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាខ្លះ មិនត្រឹមជេរលើសម្តេចទេ តែថែមទាំងជេរដល់ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទៅទៀត។ បើតាមសម្តេចតេជោ គឺពលរដ្ឋមីយ៉ាន់ម៉ាទាំងនោះ បានលើកឡើងដោយចោទប្រកាន់ថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ មានចេតនាចង់ឲ្យក្រុមយោធាមីយ៉ាន់ម៉ាបន្តកាន់អំណាចតទៅទៀត។ ត្រង់ចំណុចនេះ សម្តេចប្រមុខដឹកនាំកម្ពុជា បានគូសបញ្ជាក់ថា បើពួកគេចង់ទាត់ចោលក្រុមយោធា គឺធ្វើចង់សង្រ្គាម៥០ឆ្នាំបន្ថែមទៀតហើយ។
សម្តេចតេជោ ហាក់មិនសប្បាយចិត្តសោះដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ា ក៏ដូចជាអ្នកប្រឆាំងខ្លះ ដែលបានជេរសម្តេច និងមិនចង់ឲ្យសម្តេចនិយាយចរចាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ សម្តេចនាយករដ្ឋមន្រ្តី បានចោទសួរថា តើពួកគេមានទាហានប៉ុន្មានសម្រាប់ច្បាំងជាមួយទាហានចង់កន្លះលាននាក់នៅមីយ៉ាន់ម៉ានោះ។ សម្រាប់សម្តេចតេជោ បើប្រជាពលរដ្ឋ និងអ្នកប្រឆាំងនៅមីយ៉ាន់ម៉ា ចង់ធ្វើសង្រ្គាម ក៏ធ្វើទៅ ព្រោះសម្តេចបានខិតខំប្រឹងប្រែងអស់ហើយសម្រាប់រកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្តេចតេជោ បានអះអាងថា សម្តេចក៏មិនបោះបង់ចោលការខិតខំរបស់សម្តេចដែរចំពោះបញ្ហានៅមីយ៉ាន់ម៉ានេះក្នុងឋានៈជាសមាជិកអាស៊ានផង និងជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះផង។ មិនតែប៉ុណ្ណោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានអំពាវនាវ ក៏ដូចជាផ្ញើសារទៅកាន់អ្នកកាន់អំណាចនៅមីយ៉ាន់ម៉ាថា កិច្ចព្រមព្រៀងដែលឯកច្ឆន្ទគ្នា៥ចំណុចរបស់អាស៊ាន ត្រូវតែបន្តអនុវត្តតាម៕
ដោយ៖ វណ្ណ សុគន្ធា
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច