នយោបាយ
៧រឿងធំៗ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចចេញជាផ្លូវការនៅក្នុងសមាជវិសាមញ្ញនៅព្រឹកមិញនេះ
នៅព្រះរាជដំណាក់វាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ព្រមទាំង កំណត់យុទ្ធសាស្ត្រនយោបាយថ្មីសម្រាប់គណបក្សក្នុងការត្រៀមការបោះឆ្នោតនាពេលខាងមុខ។

សមាជវិសាមញ្ញពេញមួយព្រឹកនេះ បានសម្រេចជាលទ្ធផលដូចតទៅ៖
ទី១. ជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
ទី២. ប្រកាសតែងតាំងសមាសភាពអនុប្រធានគណបក្ស ចំនួន ០៣រូប គឺ សហជីវិន ឆឹង ចំរើន សហជីវិន ប៉ោ ប៊ុនស្រ៊ឺ សហជីវិន ពៅ អៀងគី។
ទី៣. អនុម័តសមាសភាពគណៈកម្មាធិការនាយក ចំនួន៥៤ រូប។
ទី៤. អង្គសមាជវិសាមញ្ញបានអនុម័តដោយសម្លេងគាំទ្រជាឯកច្ឆ័ន្ទនូវវិសោធនកម្មលក្ខន្តិកៈ៖
ក- ស្ដីពីទីស្នាក់ការកណ្តាលគណបក្សបច្ចុប្បន្ន (ជំពូកទី១ ប្រការ៣(ថ្មី) នៃលក្ខន្តិកៈ)
ខ- ស្តីពីរចនាសម្ព័ន្ធគណបក្ស (ជំពូកទី៤ ប្រការ១៤(ថ្មី) នៃលក្ខន្តិកៈ)
គ- ស្តីពីប្រធានគណបក្ស អនុប្រធានគណបក្ស (ជំពូកទី៦ ប្រការ២២(ថ្មី) នៃលក្ខន្តិកៈ)
ឃ- ស្តីពីឧត្តមប្រឹក្សាជាន់ខ្ពស់គណបក្ស (ជំពូកទី៨ ថ្មី ប្រការ៣០(ថ្មី) នៃលក្ខន្តិកៈ)
ង- ស្ដីពីគណៈកម្មាធិការនាយក (ជំពូកទី៩ ប្រការ៣១(ថ្មី) ប្រការ៣៣(ថ្មី) នៃលក្ខន្តិកៈ) ច- ស្តីពីជំពូក១៧ អន្តរប្បញ្ញត្តិ ប្រការ៥៩ថ្មី(ស្ទួន) នៃលក្ខន្តិកៈ
ទី៥. កំណត់យុទ្ធសាស្ត្រនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច។
ទី៦. អង្គសមាជវិសាមញ្ញថ្វាយលទ្ធភាពពេញលេញចំពោះ ព្រះអង្គម្ចាស់ នរោត្តម ចកវុធ ព្រះប្រធានគណបក្ស ដើម្បីប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យនិយម អ្នក ស្នេហាជាតិ ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ។
ទី៧. សមាជិក-សមាជិកាទាំងអស់នៃអង្គសមាជវិសាមញ្ញ ជាអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យនិយម អ្នកស្នេហាជាតិ សូមប្តេជ្ញាចិត្តរួបរួមគ្នាដង្ហែតាមព្រះតម្រិះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្រោមដំបូលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ហើយប្ដេជ្ញាចិត្តថា មិនបែកបាក់គ្នា និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមព្រះរាជបណ្តាំជាប្រវត្តិសាស្ត្រនៃអង្គសម្ដេចឪ សម្តេចតា ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ និង ព្រះបំណងចុងក្រោយរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ