Connect with us

នយោបាយ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រកាស​ប្តេជ្ញា​ខិតខំ​ប្រមែប្រមូល​អ្នករាជានិយម ដើម្បី​ទទួលបាន​ជោគជ័យ​សាជាថ្មី

បានផុស

នៅ

មានបន្ទូល​នៅក្នុង​អង្គ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែល​ទើប​ត្រូវបាន​គាំទ្រ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ បាន​ប្តេជ្ញា​ការពារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឲ្យ​គង់វង្ស​ជា​អមតៈ និង​ប្រមែប្រមូល​អតីត​សមាជិក សមាជិកា ដើម្បី​គណបក្ស​ទទួលបាន​ជោគជ័យ​សាជាថ្មី​។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន​បញ្ជាក់ថា “​ខ្ញុំ​សូម​ប្រកាសជូន​អង្គសមាជ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថា ខ្ញុំ​នៅ​ការពារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឲ្យ​នៅ​គង់វង្ស​ជា​អមតៈ​។ ដង្ហែ​ព្រះ​មាគ៌ា​ព្រះបិតា​ខ្ញុំ សម្ដេច​បិតា​របស់ខ្ញុំ ក៏ដូចជា​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​។ ដើម្បី​គោរព​ថ្វាយ​ព្រះ​សក្ការៈ​របស់​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ អតីត​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ខិតខំ​ប្រមែប្រមូល អតីត​អ្នក​រាជានិយម អ្នក​សីហនុ​និយម រណ​ប្ញ​ទ្ធិ​និយម ដើម្បី​គណបក្ស​ទទួលបាន​ជោគជ័យ​សាជាថ្មី​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច បានរៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស ក្រោយ​យាង​ចូល​ទិវង្គត របស់​សម្តេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ និង​ធ្វើ​វិសោធនកម្ម​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ​គណបក្ស ព្រមទាំង​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​គណបក្ស​។

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​៩ និង​៤០ នាទី​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​៣ និង​៤០​នាទី​រសៀល ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា ដោយ​ព្រះ​រោគាពាធ​។

ក្រោយ​យាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចក្រុមព្រះ បានធ្វើ​ផ្ទៃក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​តែងតែមាន​ភាព​ប្រេះស្រាំ​ស្រាប់​នោះ បាន​ឈាន​ទៅ​បែកបាក់​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ថ្នាក់ដឹកនាំ​បាន​បែកចេញ​ជា​ពីរ​ក្រុម គឺ​ទីមួយ ក្រុម​ខាង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែល​ជា​បុត្រា​របស់​សម្តេច​ក្រុមព្រះ ហើយ​មួយក្រុម​ទៀត គឺ​ក្រុម​លោក សាយ ហាក់​, លោក ហេង ចន្ថា​, លោក ញ៉េប ប៊ុនជិន និង​លោក ផាន់ សិទ្ធី ជាដើម (​ក្រុម​នេះ​គ្រោង​យាង​ព្រះអង្គម្ចាស់ ន​រោ​តម អរុណ រស្មី ធ្វើជា​ប្រធាន​បក្ស​)​។

​ជាការ​កត់សម្គាល់​ថ្នាក់ដឹកនាំ​ទាំងពីរ​ក្រុម​តែងតែ​អះអាងថា ក្រុម​មួយ​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ខុស​លក្ខន្តិកៈ ហើយ​ក្រុម​មួយទៀត ក៏​ប្រកាស​ដូចគ្នា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម