Connect with us

នយោបាយ

លោកប្រាក់ សុខុន ថា កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានក្នុងបរិការណ៍ដែលតំបន់កំពុងរងសម្ពាធចម្រុះជ្រុង

បានផុស

នៅ

នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ​សនាការ និងព័ត៌មាននៃព្រឹទ្ធសភា។ លោក ប្រាក់ សុខុន បានជម្រាបជូនគណៈកម្មការអំពីគោលនយោបាយការបរទេសកម្ពុជាក្នុងស្ថានភាពពិភពលោកដែលប្រែប្រួលយ៉ាងឆាប់រហ័ស មិនប្រាកដប្រជា និងប្រកបដោយគ្រោះថ្នាក់។ ក្នុងនោះ លោកបានផ្តោតទៅលើការប្រកួតប្រជែងជាយុទ្ធសាស្រ្តដែលតំបន់ និងពិភពលោកកំពុងជួបប្រទះ រួមទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិសដៅគោលនយោបាយការបរទេស និងការទូតរបស់កម្ពុជា គឺភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរការកំណែទម្រង់នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្នែកកិច្ចការបរទេស។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងការអនុវត្តការងារសំខាន់ៗទាំង៥ របស់ក្រសួង គឺ ការងារធំទី១ គឺ ការការពារឯករាជ្យ អធិ​បតេយ្យ បូរណភាពទឹកដីកម្ពុជា។ ការងារធំទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃ តបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងរបស់មហាអំណាច។ ការ​​ងារ​ធំទី៣ គឺការចូលរួមចំណែកកាន់តែសកម្មថែមទៀតដល់បុព្វហេតុសន្តិភាព និងស្ថិរភាព និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៃពិភពលោក។

រីឯ ការងារធំទី៤ គឺ ការអនុវត្តការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ និងការងារធំទី៥ គឺកំណែទម្រង់ផ្ទៃក្នុង ដើម្បីគាំទ្រ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ «ឆ្នាំ២០២២នេះ កម្ពុជាទទួលយកតួនាទីជាប្រធានប្តូរវេនអាស៊ានក្នុងបរិការណ៍ដែលតំបន់របស់យើងកំពុងរងនឹងសម្ពាធចម្រុះជ្រុង និងក្នុងកម្រិតមិនធ្លាប់មាន ចាប់តាំងពីប្រទេសយើងបានក្លាយជាសមាជិក នៃអង្គការនេះជិត ២៣ឆ្នាំមក។ បន្ថែមពីលើសម្ពាធ និងការប្រឈមបណ្តាលមកពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុត បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់រវាងមហាអំណាចធំជាងគេនៃពិភពលោក និងវិបត្តិតំបន់កាន់តែជ្រៅទៅៗ ដូចបានរៀបរាប់ខាងលើនេះ អាស៊ានក៏កំពុងតែប្រឈមនឹងបញ្ហាផ្ទៃក្នុង និងបញ្ហាស្ថាប័នដ៏លំបាកផងដែរ”។  

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ការប្រឈមដូចរៀបរាប់ខាងលើនេះ បានបង្កសម្ពាធមកលើអាស៊ាននាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការកសាងសហគមន៍ ប៉ះពាល់ដល់ការរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន ពិសេស ក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ វាក៏ប៉ះពាល់ដល់ឯកភាព សាមគ្គីភាព ភាពធន់របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការងារសមាហរណកម្ម និងការពង្រីកដៃគូខាងក្រៅជាដើម៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

Sokha Hotels

ព័ត៌មានពេញនិយម