នយោបាយ
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅកូរ៉េ និងទទួលពានរង្វាន់ «ស៊ុនហាក់»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខអារដ្ឋាភិបាលនៃបណ្ដាប្រទេសលើពិភពលោកជាច្រើន ហើយនៅទីនោះសម្តេចនឹងទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ (SUNHAK Peace Prize Foundation) ផងដែរ។
ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានផ្ដល់ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះ គឺជាការឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក ប្រធានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរជាតិជាច្រើន និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ដែលផ្ដោតទៅលើការចូលរួមចំណែកនៃការបង្រួបបង្រួមឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក រួមទាំងការប្រកាសអំពីសហភាពនៃអាស៊ីប៉ាស៊ីហ្វិក។ នេះ គឺជាការចូលរួមចំណែកចេញពីប្រទេសកម្ពុជាទៅក្នុងតំបន់ ក៏ដូចជាទៅកាន់ពិភពលោកដែលសម្តេចតេជោត្រូវតែទទួលបាន។ នេះ បើតាមការបញ្ជាក់របស់លោក ឯក ណាត ដាកាល់ (Ek Nath Dhakal) ប្រធានសហព័ន្ធសន្តិភាពសាកលប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាបេសកជនពិសេសនៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។
លោក Ek Nath Dhakal បានលើកឡើងថា ឆ្នាំ២០២០ ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ បានផ្ដល់ជូនទៅលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយនៅឆ្នាំ២០២២នេះ ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ បានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដោយសារតែកម្ពុជា បានដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែកសម្រាប់សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាពដែលលោកបានប្រកាសយ៉ាងក្លាហាន ក្នុងការស្វែងរកសន្តិភាព ជាពិសេស គោលការណ៍សន្តិភាពសម្រាប់ពិភពលោកទាំងមូល។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នេះ មានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។ កិច្ចប្រជុំកំពូលនេះ សម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានជាមួយលោកស្រីាបណ្ឌិត ហាក់ ចាហាន់មូន (Dr. Hak Ja Han Moon) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសាកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលកិច្ចប្រជុំនេះ មានរយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត