នយោបាយ
មន្ត្រីអតីតបក្សប្រឆាំង នៅខេត្តបន្ទាយមានជ័យម្នាក់ សម្រេចចិត្តចូលរួមជាមួយបក្សប្រជាជនកម្ពុជាវិញ
អតីតសមាជិកក្រុមប្រឹក្សា និងជាសមាជិកគណៈកម្មការប្រតិបត្តិ ខេត្តបន្ទាយមានជ័យម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក រិន រ៉ី បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក រិន រ៉ី បានមានប្រសាសន៍ថា ការដែលរូបលោក និងក្រុមគ្រួសារ សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយល់ឃើញយ៉ាងច្បាស់ នូវគោលនយោបាយ ក្នុងការដឹកនាំប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងនោះ ក៏បានធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជា រស់នៅក្រោមដំបូលសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយភាពសុខសាន្ត និងមានសុភមង្គល។ លោក រិន រ៉ី បានអះអាងថា «ខ្ញុំសូមស្បថសច្ចាថា នឹងស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាពិសេសប្តេជ្ញាគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត និងជារៀងរហូត»។
ជាមួយការបង្ហាញពីគុណតម្លៃ និងគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក រិន រ៉ី ក៏បានលើកពីគុណវិបត្តិមួយចំនួន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឲ្យរូបលោកឆ្អែតចិត្ត លែងចង់ និងដាច់អាល័យ ជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះ ផងដែរ។
សូមបញ្ជាក់ថា ពិធីប្រគល់សេចក្តីសម្រេច និងប័ណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនលោក រិន រ៉ី និងភរិយា ត្រូវបានធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណបក្សខេត្តបន្ទាយមានជ័យ។
លោកអ៊ុំ រាត្រី បានថ្លែងថា «យើងខ្ញុំស្វាគមន៍ដ៏កក់ក្តៅ និងធានាចំពោះការសម្រេចចិត្ត ប្រកបដោយភាពត្រឹមត្រូវ សមស្របពេលវេលា មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ របស់លោក រិន រ៉ី និងភរិយា»៕
អត្ថបទ៖ វ៉ាន់ ណាង



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា