នយោបាយ
បញ្ហាមីយ៉ាន់ម៉ា ៖ សម្តេច ហ៊ុន សែនថា ការស្វែងរកដំណោះស្រាយមិនអាច«រឹងពេក» និង«ទន់ពេក»បានទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានអះអាងជាថ្មីពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាចប្រើប្រាស់យុទ្ធសាស្រ្ត«រឹងពេក» និង«ទន់ពេក»បាននោះទេ។ សម្តេចតេជោ អះអាងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ជាថ្មីដែរថា ដំណើរទៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលកន្លងមក ក៏ដូចជា ការខិតខំរបស់សម្តេច ដើម្បីស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា គឺក្នុងគោលបំណងបញ្ឈប់អំពើហិង្សា និងកុំឲ្យមានមនុស្សស្លាប់តទៅទៀត។ សម្តេច ហ៊ុន សែន បានអះអាងថា សម្តេច មិនទទួលបានផលប្រយោជន៍ណាមួយពីការខិតខំរបស់សម្តេចចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពោល គឺសម្តេចមិនមានបំណងទាញយកផលប្រយោជន៍នយោបាយអ្វីឡើយ ដោយសារតែកម្ពុជា ជាប្រទេសតូចមួយ បើប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅសល់តែ១១ខែទៀតទេ កម្ពុជា នឹងលែងជាប្រធានអាស៊ានទៀតហើយ។ ដូច្នេះហើយ បញ្ហាមីយ៉ាន់ម៉ានេះ នឹងស្ថិតនៅក្នុងដៃនៃប្រទេសប្រធានអាស៊ានថ្មី ដើម្បីស្វែងរកដំណោះស្រាយ។ បើតាមសម្តេចតេជោ គឺសម្តេច មិនខ្វល់ច្រើនទេ បើអ្នកប្រឆាំងនៅមីយ៉ាន់ម៉ាមិនចង់ឲ្យសម្តេចជួយស្វែងរកដំណោះស្រាយនោះ ក៏ទៅតាមហ្នឹងទៅ។ ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់