នយោបាយ
ប្រមុខដឹកនាំថា ជប៉ុន បានជួយកម្ពុជាក្នុងការស្វែងរកសន្តិភាពផង និងស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញផង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ នៅខណៈអញ្ជើញធ្វើជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ (ចំនួន៥ ស្ពាន) និងព្រៃវែង (ចំនួន២ ស្ពាន) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ពានទាំងអស់នេះ គឺជាផ្លែផ្ការវាងកម្ពុជា និងជប៉ុនដែលបានឈានដល់ដៃគូយុទ្ធសាស្ត្រ។ សម្តេច បន្តថា ជប៉ុនបានជួយកម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាពផង និងក៏បានជួយកម្ពុជាក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសទៀតផង ដែលរហូតមកដល់ពេលនេះ មានថវិកាប្រមាណ ១៤០០លានដុល្លារ ហើយស្ពានធំៗ ឆ្លងកាត់ទន្លេមេគង្គ ដែលមានស្ពានគីហ្សូណា នៅឯខេត្តកំពង់ចាម និងស្ពានអ្នកលឿង ឬត្សឹបាសា។ ដូច្នេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ ក៏ដូចជាវិស័យដទៃទៀត ជប៉ុនបានជួយច្រើនណាស់។

បើតាមសម្តេចតេជោ សម្តេច បានដាក់កម្មវិធីរួមគ្នាមួយសម្រាប់ការបើកការដ្ឋានសាងសង់ស្ថាបនាបន្ថែមអំពីការរំដោះទឹកស្អាតនៅទីក្រុងភ្នំពេញ។ ដូច្នេះ ទោះបីសម្ដេច ទៅណាក៏ដោយ ត្រូវតែផ្ដល់កិត្តិយសចូលរួមសម្ពោធ។ រហូតមកដល់ពេលនេះ មានអ្នករិះគន់ខ្លះ បានលើកឡើងថា រដ្ឋាភិបាលសម្តេច ជារដ្ឋាភិបាលពូកែស្មុំ។ សម្តេចថា៖ «ខ្ញុំពូកែសុំពិតមែន ប៉ុន្តែមិនបានយកទៅសង់ផ្ទះបាយរបស់ខ្ញុំទេ ខ្ញុំសុំដើម្បីយកមកធ្វើស្ពាន ធ្វើផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ និងអ្វីៗផ្សេងទៀត ដើម្បីបម្រើប្រជាជន»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការរីកចម្រើនរបស់កម្ពុជាមួយភាគ មិនអាចកាត់ផ្ដាច់ចេញពីជំនួយរបស់ជប៉ុនបានឡើយ ។ ជាមួយគ្នានោះ សម្តេចបានយកឱកាសនេះ តាមរយៈឯកអគ្គរដ្ឋទូតជប៉ុន សម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវថវិកាសម្រាប់ការសាងសង់ស្ពានចំនួន៧នេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ