នយោបាយ
ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នឹងត្រូវធ្វើឡើងនាដើមខែមីនា
ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវធ្វើឡើងនាដើមខែមីនាខាងមុខនេះ ហើយមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៧ហើយ បានផ្ញើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពី ការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើ ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
គណបក្សនយោបាយទាំង ៧នោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សយុវជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សខ្មែរស្រលាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ។
មន្ត្រីនាំពាក្យ គ.ជ.ប បានបង្ហាញក្ដីសង្ឃឹមថា គណបក្សនយោបាយទាំង ៧ខាងលើនេះ និងគណបក្សនយោបាយដទៃទៀត ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ នឹងដាក់បេក្ខជនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២នេះ។
លោក សោម សូរីដា អគ្គលេខាធិការរង និងអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែកុម្ភៈនេះថា ការចុះទទួលពាក្យ សុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។
យ៉ាងណាក៏ដោយអ្នកនាំពាក្យគ.ជ.ប មិនទាន់ដឹងទេថា នឹងមានគណបក្សនយោបាយចំនួនប៉ុន្មាន នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ ប៉ុន្តែមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៧ហើយ បានផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើ ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។
លោក សោម សូរីដា បានឲ្យដឹងបន្តថា «កាលបរិច្ឆេទនេះ គឺនៅខែមីនា បានយើងចុះបញ្ជី ពូបានបញ្ជាក់ម៉េចហ្នឹង គឺថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា អញ្ចឹងយើងអត់ទាន់ដឹងថា តើគណបក្សណា លោកនឹងចូលរួម ចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតទេ ប៉ុន្តែអ្វីដែលពូអាចបញ្ជាក់បាន គឺទៅលើគណបក្ស ដែលបានផ្ទេរសិទ្ធិចុះហត្ថលេខា ពាក់ព័ន្ធទៅនឹងការចុះបញ្ជីគណបក្សនយោបាយ ហើយនិងការដាក់ភ្នាក់ងារហ្នឹង គឺមានគណបក្សនយោបាយចំនួន ៧ហើយ ដែលបានផ្ទេរសិទ្ធិដល់គណបក្សថ្នាក់ក្រុងស្រុកខណ្ឌ ជាតំណាងក្នុងការចុះហត្ថលេខា លើពាក្យស្នើសុំអីផ្សេងៗ ទាក់ទងនឹងការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ និងភ្នាក់ងារសង្កេតមើលការបោះឆ្នោត»។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបញ្ជាក់ថា ប្រសិនបើគណបក្សនយោបាយណាមួយ បានដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជន មានន័យស្មើនឹងចុះបញ្ជីគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយហេតុថា ការបោះឆ្នោតរបស់យើង ធ្វើឡើងតាមប្រព័ន្ធសមាមាត្រ។ ដូច្នេះហើយ ប្រព័ន្ធសមាមាត្រ គណបក្សនយោបាយ ត្រូវរៀបចំបញ្ជីបេក្ខជន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ មកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៤៥ហើយ បានចុះបញ្ជីផ្លូវការ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?