ព័ត៌មានជាតិ
វៀតណាម មិនព្រមរុះរើតង់ចំនួន៤ បោះតាមព្រំដែន ដែលមិនទាន់មានការឯកភាពពីកម្ពុជា
វៀតណាម បានបោះតង់ និងសង់រោងក្រោមហេតុផលធ្វើប៉ុស្តិ៍សង្កេតការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ឃ្លាតពីបន្ទាត់ព្រំដែនចមម្ងាយ ១៥ម៉ែត្រ ទៅ ១៥០ម៉ែត្រ សរុបចំនួន ៣៦៩តង់ ក្នុង៩ខេត្ត រួមមាន លើទីតាំងឯកភាពគ្នា ៣២៣តង់( បានរុះរើចេញវិញ ៦៣តង់) និងទីតាំងមិនទាន់ឯកភាពគ្នា ៤៦តង់( បានរុះរើចេញវិញ ៤២តង់ នៅសល់៤តង់ទៀត ក្នុងនោះរួមមាន ២តង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តយ៉ាឡាយ ខេត្តកន្ទម ជាប់ខេត្តរតគិរី និងចំនួន២ទៀត ស្ថិតក្នុងភូមិសាស្រ្តខេត្តអានយ៉ាង ជាប់ខេត្តតាកែវ ។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយនៅក្នុងពិធីបើកសន្និបាត នៅថ្ងៃ ២២ ខែ កុម្ភៈ ឆ្នាំ ២០២២។

របាយការណ៍ដដែលបានបង្ហាញថា នៅឆ្នាំ ២០២១ សកម្មភាពមិនប្រក្រតីតាមព្រំដែន បង្កឡើងដោយភាគីជិតខាង មានចំនួន ២១លើក (ព្រំដែនកម្ពុជា ថៃ ១០លើក កម្ពុជា វៀតណាម ៧លើក និងកម្ពុជា ឡាវ ៤លើក)។ ទោះយ៉ាងណា សភាពការសន្តិសុខតាមព្រំដែន នៅតែមានលក្ខណៈល្អប្រសើរ ដោយរាល់បញ្ហាដែលបានកើតឡើង ត្រូវបានដោះស្រាយ ដោយសន្តិវិធី ឬតាមការទូត បញ្ចៀសបាននូវហិង្សាប្រដាប់អាវុធ។
បើតាមរបាយការណ៍នេះ សមត្ថកិច្ច បានរកឃើញជនបរទេសជ្រៀតចូលដោយខុសច្បាប់ តាមបណ្តោយព្រំដែនចំនួន ៤៧ករណី ឃាត់ខ្លួន ៣៧២នាក់ ក្នុងនោះជនបរទេស ៣៣៥នាក់។
កងកម្លាំងនគរបាលជាតិ បានសហការជាមួយកងយោធពលខេមរភូមិន្ទ រដ្ឋបាលថ្នាក់ក្រោមជាត និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក បន្តជំរុញរលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទលើ្មសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងសម្របសម្រួល បង្កភាពងាយស្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនស្របច្បាប់របស់ប្រជាពលរដ្ឋ ទាំងសងខាង ពិសេសក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះ បានជួបប្រជុំជាមួយភាគីថៃ ១២៤លើក វៀតណម ៥៧លើក និងឡាវ ០៣លើក៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ