នយោបាយ
អតីតអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន ពន្យល់ គ.ជ.ប ពីគម្រោងអប់រំជាប្រចាំ
ការពន្យល់នេះ បានធ្វើឡើងនៅក្នុងជំនួបសវនាការរវាងលោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយលោក ឈីមីហ្ស៊ូ ដៃស៊ូខេ ( Shimizu Daisuke) អតីត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអប់រំអ្នកបោះឆ្នោត នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
នៅក្នុងជំនួបសវនាការនេះ លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតមក ដល់បច្ចុប្បន្ន ទាំងសម្ភារៈ បរិក្ខារ អ្នក ជំនាញការ ព្រមទាំងអនុញ្ញាតឱ្យ គ.ជ.ប បញ្ជូនមន្ត្រីបោះឆ្នោតទៅបណ្តុះបណ្តាលរយៈពេលខ្លីនៅប្រទេសជប៉ុនថែមទៀតផង។

លោក ប្រាជ្ញ ចន្ទ បានរំលឹកថែមទៀតថា នៅឆ្នាំ២០១៦ រដ្ឋាភិបាលជប៉ុន បានជួយក្នុងការកែទម្រង់ការចុះឈ្មោះអ្នកបោះ ឆ្នោត ពីការចុះឈ្មោះដោយដៃមកជាការចុះឈ្មោះ ដោយប្រព័ន្ធកុំព្យូទ័រ ដែលប្រទេសជប៉ុនបានជួយ ស៊ើវើ (Server) សម្រាប់ផ្ទុកទិន្ន័យអ្នកបោះឆ្នោត និងរថយន្ត ហើយ គ.ជ.ប បានប្រើប្រាស់សម្ភារទាំងនោះរហូតមកដល់សព្វថ្ងៃ។
ជាការឆ្លើយតប លោក ឈីមីហ្ស៊ូ ដៃស៊ូខេ បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយ ដែលលោកបានមកព្រះរាជាណា ចក្រកម្ពុជា ហើយលោកថា សម្រាប់ការងារអប់រំសាធារណជនអំពីការបោះឆ្នោត គឺមានការងារជាច្រើនដែលត្រូវធ្វើ លោកមានបទពិសោធន៍ជាច្រើនធ្លាប់អនុវត្តនៅប្រទេសជប៉ុន។ តាមរយៈអ្នកជំនាញការ JICA ប្រចាំនៅ គ.ជ.ប គឺលោក តាតហ្ស៊ូមិ ថូម៉ូយូគិ (Tatsumi Tomoyuki) គាត់រីករាយនឹងចែករំលែកនូវអ្វី ដែលគាត់ធ្លាប់ធ្វើនៅប្រទេសជប៉ុន ហើយការសម្រេចចិត្តទទួលយកធ្វើកម្រិតណា គឺអាស្រ័យលើ គ.ជ.ប កម្ពុជា ទៅតាមស្ថានភាពប្រទេសរបស់ខ្លួន។
លោក ឈីមីហ្ស៊ូ ដៃស៊ូខេ បានបន្តទៀតថា គម្រោងអប់រំជាប្រចាំ គឺមន្ត្រីបោះឆ្នោត ត្រូវ ចុះទៅធ្វើការអប់រំនៅរាជធានី ខេត្ត ទាំង ២៥ តាមរយៈគ្រឹះស្ថានសិក្សា និងសហគមន៍ គឺជាការផ្សាភ្ជាប់រវាងមហាជនជាមួយមន្ត្រីបោះឆ្នោតដោយផ្ទាល់។ នៅពេលមហាជនស្គាល់មន្ត្រី គ.ជ.ប និងមានចំណេះដឹងបោះឆ្នោត ពួកគាត់នឹងជឿជាក់លើ គ.ជ.ប ហើយលទ្ធផលបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប នឹងទទួលយកបានជាភាពត្រឹមត្រូវ និងជឿទុកចិត្តបាន។

ជាចុងក្រោយលោក ប្រាជ្ញ ចន្ទ ជម្រាបជូនប្រតិភូជប៉ុនថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បែបបទនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមប្រព័ន្ធទិន្ន័យបញ្ជីបោះឆ្នោត និងការត្រួត ពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត រួមជាមួយនឹងការប្រកាសបេក្ខជនជាប់ឆ្នោត។
លោក ប្រាជ្ញ ចន្ទ បន្ថែមទៀតថា នៅថ្ងៃខាងមុខសម្ភារៈមួយចំនួននឹងចាស់ទ្រុឌទ្រោម ឬខូចប្រើការលែងកើត ដូចនេះ ក្នុងនាម គ.ជ.ប សំណូមរពរសុំឱ្យប្រទេសជប៉ុនជួយដល់ គ.ជ.ប កម្ពុជា ជាបន្តទៀត៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត